
TNAOT News
· 04-04
តុលាការវៀតណាម កាត់ទោសអតីតចៅហ្វាយខេត្តឲ្យជាប់ពន្ធនាគារពីបទស៊ីសំណូក៣០ម៉ឺនដុល្លារដែលអនុញ្ញាតឲ្យក្រុមហ៊ុនបូមខ្សាច់ខុសច្បាប់
#ចៅហ្វាយខេត្ត# #NEW NEWS# #ព័ត៌មាន# #តុលាការ# #ប្រទេសវៀតណាម# #ព័ត៍មានអន្តរជាតិ#
3461
អតីតចៅហ្វាយខេត្ត An Giang ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារកាលពីថ្ងៃពុធពីបទទទួលសំណូកចំនួន ៣០០,០០០ ដុល្លារអាម៉េរិក និងអនុញ្ញាតឲ្យក្រុមហ៊ុនមួយជីកខ្សាច់ដោយខុសច្បាប់។ តុលាការប្រជាជនទីក្រុងហូជីមិញបានកាត់ទោសលោក Nguyen Thanh Binh ឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំកន្លះ។
ចៅក្រមបាននិយាយថា លោកបានណែនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យអនុញ្ញាតឲ្យក្រុមហ៊ុន Trung Hau 68 បូមខ្សាច់ដោយមិនឆ្លងកាត់ដំណើរការដេញថ្លៃ ដែលនាំឲ្យខេត្តនេះខាតបង់ជិត ២៩៤ ពាន់លានដុង (១១.៤៧ លានដុល្លារអាម៉េរិក)។ ប្រធានក្រុមហ៊ុន Le Quang Binh ក៏បានផ្តល់ប្រាក់ចំនួន ៩៦១ លានដុង ដល់ជំនួយការចៅហ្វាយខេត្ត លោក Tran Anh Thu និង ៣,១ ពាន់លានដុង ជូនលោក Nguyen Viet Tri ប្រធាននាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថានផងដែរ។
លោក Binh ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៣ ឆ្នាំពីបទស៊ីសំណូក ៦ ឆ្នាំពីបទរំលោភលើបទប្បញ្ញត្តិស្តីពីការស្រាវជ្រាវ ការរុករក និងកេងប្រវ័ញ្ចធនធាន និង ១២ ឆ្នាំពីបទលាងលុយកខ្វក់។ រយៈពេល ៣០ ឆ្នាំដែលគាត់ទទួលបានគឺជារយៈពេលអតិបរមានៅក្នុងប្រទេសវៀតណាមបន្ទាប់ពីការកាត់ទោសអស់មួយជីវិត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)
គ្មានយោបល់