បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-04

តុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូង សម្រេចដកប្រធានាធិបតីលោក Yoon ចេញពីតំណែង

#NEW NEWS# #ព័ត៌មាន# #ប្រទេសកូរ៉េខាងត្បូង# #តុលាការកំពូល# #ព័ត៍មានអន្តរជាតិ#

3276

តុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូងបានដកលោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង ដោយបញ្ចប់ភាពមិនច្បាស់លាស់ជាច្រើនខែ និងជម្លោះផ្លូវច្បាប់ បន្ទាប់ពីលោកបានប្រកាសច្បាប់អាជ្ញាសឹកយ៉ាងខ្លីកាលពីខែធ្នូ និងបានធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងភាពចលាចលនយោបាយ។

សេចក្តីសម្រេចរបស់តុលាការនៅថ្ងៃសុក្រនេះ កត់សម្គាល់ការបណ្តេញចេញជាផ្លូវការរបស់លោក Yoon ពីតំណែងប្រធានាធិបតី បន្ទាប់ពីសភាបានបោះឆ្នោតចោទប្រកាន់គាត់កាលពីខែធ្នូ។ ការដកតំណែងរបស់លោកចូលជាធរមានភ្លាមៗ មានន័យថាឥឡូវនេះលោកត្រូវតែចាកចេញពីលំនៅដ្ឋានប្រធានាធិបតី។ 

ចៅក្រមទាំង ៨ របស់តុលាការធម្មនុញ្ញបានសម្រេចជាឯកច្ឆ័ន្ទ ដើម្បីរក្សាការចោទប្រកាន់របស់លោក Yoon នៅក្នុងការស្តីបន្ទោស ដែលចង្អុលទៅរាត្រីដ៏វឹកវរនៃច្បាប់អាជ្ញាសឹក នៅពេលដែលលោក Yoon បានបញ្ជូនកងទ័ពទៅកាន់សភា។ 

លោក Moon Hyung-bae ដែលជាប្រធានស្តីទីរបស់តុលាការបាននិយាយថា ប្រធានាធិបតីបានរំលោភលើដំណើរការផ្លូវការនៃការប្រកាសច្បាប់អាជ្ញាសឹក រំលោភលើសិទ្ធិរបស់សមាជិកសភា និងរំលោភលើកាតព្វកិច្ចរបស់លោកជាប្រមុខកងកម្លាំងប្រដាប់អាវុធ ដោយបង្ខំទាហានឱ្យប្រឈមមុខនឹងជនស៊ីវិល។

គួរឲ្យដឹងដែរថា កូរ៉េខាងត្បូងត្រូវការរៀបចំការបោះឆ្នោតរើសប្រធានាធិបតីថ្មីក្នុងពេល ៦០ថ្ងៃ ហើយប្រធានាធិបតីស្តីទី លោក Han Duck-soo នឹងបន្តកាន់តំណែងរហូតដល់មេដឹកនាំថ្មីត្រូវបានជ្រើសរើស៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស