
TNAOT News
· 04-04
លែងលាក់បាំង! ប្អូនស្រី Madam Da លើកឡើងពីរឿងរ៉ាវពិតក្នុងមុខជំនួញបងស្រីរហូតមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ
#Madam Da# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
3240
មហាជនអ្នកលេងបណ្ដាញសង្គម ពិសេសអ្នកនិយមតាមជីវិតឯកជនរបស់ អ្នកជំនួញអនឡាញ កំពុងមានការភ្ញាក់ផ្អើល ដោយមួយរយៈពេលចុងក្រោយនេះ អ្នកជំនួញអនឡាញ Madam Da កំពុងតែជាប្រធានបទក្ដៅគគុកដែលមហាជនផ្ទុះការវែកញែកខ្លាំង ដោយប៉ុន្មានថ្ងៃមុននេះ Madam Da ទើបតែបង្ហោះវីដេអូទាំងទឹកភ្នែកបាក់ទឹកចិត្តដោយទុកចិត្តមនុស្សខុសនាំឲ្យខាតបង់ប្រាក់។
នេះបើយោងតាមការបង្ហោះសំណេររបស់ប្អូនស្រី ម៉ាដាមដា ដែលមានគណនីឈ្មោះ Madam Chorda បកស្រាយបែបនេះថា៖ «មានប្រហោងក្នុង ខ្ញុំដឹងថាការផុសនេះប្រាកដជាមានអ្នកពេញចិត្តនឹងមិនពេញចិត្ត ម៉ាដាមដា គាត់មានចំណុចល្អនិងចំណុចអាក្រក់របស់គាត់ទទួលស្គាល់ រឿងខ្លះឆ្លាតជ្រុល រឿងខ្លះល្ងង់ជ្រុល បាត់បង់គ្រប់យ៉ាង
តែខ្ញុំសុំលើកពីចំណុចខ្លះៗនៃរឿងរ៉ាវពិតខ្លះៗនៃជីវិតដែលគាត់បានជួប ដោយការនិយាយបំពានខ្លះរបស់បងប្អូនមួយចំនួនពិតជាលើសខ្លាំងរហូតបច្ចុប្បន្នគាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ (លេបថ្នាំរាល់ថ្ងៃ)មុនពេលកូវិត បញ្ហាផ្ទៃក្នុងក្រុមហ៊ុនមានអ្នកកឹបកេងចំនូល (ប្រហែល ៥០មុឺន$ )(ប្តឹងផ្តល់អស់ពេលជាយូ) ខណៈសាងសង់អាគារផលិតcosmetic នៅប្រទេសថៃត្រូវផ្អាកកំឡុងពេលមានកូវិត មេការសំណង់យកថ្លៃសាងសង់រត់បាត់។
ចំពោះការបណ្តាក់ទុន ធ្វើគ្លីនិកកែសម្ផស្សផ្ទះបុរីជីបម៉ុង ៣ល្វែងបូកចូលគ្នាដេគ័ររួចជាស្រេចរួមឱសថស្ថានមួយកន្លែងផ្អាកមិនអាចដំណើរការ( តម្លៃខ្ពស់) ផលិតឡេលាបខ្លួន Da colla Cដើរទីផ្សារខុសខាតអស់ជិត ៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក និង ខំស្ដារទីផ្សារឡើងមកវិញ ជួលBA ចំណាយប្រហែល២,៣មុឺន ក្នុង១ខែ លទ្ធផលខាតដើម event ធំតារាបរទេសដូចជះលុយចោល។ បែកបាក់គ្រួសារ បាត់បង់អារម្មណ៍ក្នុងការគ្រប់គ្រងលុយសល់ប្រហែលតែ ២០% គឺចាយទាំងអស់ដោយគ្មានចំណូលទើបធ្វើឲ្យគាត់ដើរដល់ចំនុចដូចរាល់ថ្ងៃនេះ ជាយូរមុខហើយដែលខ្ញុំសុំមិនបញ្ចេញអ្វីទាំងអស់ ព្រោះខ្លាចមនុស្សគេស្អប់និយាយបែបណាក៍ស្អប់ តែខ្ញុំសុំចិត្តបងប្អូនចុះព្រោះខ្ញុំមិនចង់បាត់បង់វត្តមានបងស្រីម្នាក់នេះទេ រាល់ថ្ងៃសល់តែខ្ញុំម្នាក់ដែលអាចដែលអាចជួយរ៉ាប់រងបន្ទុកខ្លះៗជំនួសគាត់បាន ព្រោះមនុស្សល្អៗដែលនៅជាមួយកំឡុងពេលគាត់មានបាន គេរត់ចោលគាត់អស់ហើយ»៕ សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សស្រីឆ្លាត នាងនឹងហ៊ានបោះបង់៣ចំណុចនេះចោល ដើម្បីភាពជោគជ័យក្នុងជីវិត

មនុស្សឆ្លាតនឹងមិននិយាយសុំទោសក្នុងស្ថានភាពទាំង ៥ នេះទេ តែមនុស្សល្ងង់នឹងធ្វើផ្ទុយពីនេះ

កុំឱ្យមើលមុខគ្នាមិនចំ បងប្អូនក្លាយជាសត្រូវ ទោះស្និទ្ធប៉ុនណាក៏ដោយ ដាច់ខាតកុំបំពានលើរឿងទាំង ៤ នេះ

ហេតុផលជាក់ស្ដែងទាំង ៣ នេះហើយ ដែលធ្វើឱ្យអ្នកខ្លះ កាន់តែចាស់ កាន់តែឆ្ងាយលែងស្និទ្ធស្នាលជាមួយនឹងបងប្អូន

យោបល់ទាំងអស់ (4)
ដុល កូនខ្មែរ223707
· 04-05
😊😊😊😊
ប៉ៃ ទឺន
· 04-05
👌
អូនតា លេខកូដ63230368
· 04-04
🙏🙏🙏
កូដណែនាំ 91815366
· 04-04
👍👍
- 1
ទៅកាន់