
TNAOT News
· 04-04
បុរសម្នាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសក្នុងការបាញ់ប្រហារនៅខេត្ត Samut Prakan ប្រទេសថៃ
#រងរបួស# #ប្រទេសថៃ# #ការបាញ់ប្រហារ# #NEW NEWS# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
2953
បុរសម្នាក់ត្រូវបានគេបាញ់សម្លាប់ និងពីរនាក់ផ្សេងទៀតរងរបួសធ្ងន់នៅក្នុងការបាញ់ប្រហារនៅជិតផ្សារ មួយក្នុងស្រុក Phra Pradaeng ខេត្ត Samut Prakan នៅថ្ងៃសុក្រនេះ។ ការបាញ់ប្រហារនេះបានកើតឡើងនៅជិតផ្សារ Tonsai ក្នុងភូមិ Bang Yor វេលាម៉ោង១២៖២០នាទី ដែលជាថ្ងៃដំបូងនៃការបើកសម្ពោធផ្សារទំនើបនេះ។
ប៉ូលិស និងក្រុមសង្គ្រោះបានចុះដល់កន្លែងកើតហេតុ ដើម្បីរកឃើញបុរសម្នាក់ដេកស្លាប់ដោយសាររបួសដោយគ្រាប់កាំភ្លើង ខណៈពីរនាក់ទៀតបានទទួលការសង្គ្រោះបឋម មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ។សាក្សីបានរាយការណ៍ថាបានឮសំឡេងកាំភ្លើងជិត ១០ គ្រាប់ក្នុងពេលកើតហេតុ។
ទូរទស្សន៍ Amarin TV បានរាយការណ៍ថា ប៉ូលិសបានរកឃើញគ្រាប់កាំភ្លើងចំនួន ៨ គ្រាប់នៅកន្លែងកើតហេតុ ដែលនៅជិតអង្គភាពរដ្ឋបាលឃុំ Bang Yor នៅលើផ្លូវ Phetchahueng ។
ជនសង្ស័យម្នាក់ដែលត្រូវបានគេស្គាល់អត្តសញ្ញាណថាមានតែឈ្មោះ Bird អាយុ ៣០ ឆ្នាំ ដែលប៉ូលិសកំពុងបន្តស៊ើបអង្កេត និងតាមចាប់ខ្លួន។ យោងតាមសេចក្តីរាយការណ៍ ការបាញ់ប្រហារនេះផ្តើមចេញពីជម្លោះរវាងជំនួយការអ្នកមើលថែផ្សារ និងគូប្រជែងរបស់ពួកគេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តារាម៉ូដែលហុងកុង អាយុ ២៤ ឆ្នាំ ត្រូវបានគេប្រទះឃើញដេក ស្លាប់ក្នុងផ្ទះល្វែង នៅទីក្រុងបាងកក

ការទទួលទាន ដំណេកមិនគ្រប់គ្រាន់ ធ្វើអោយមានហានិភ័យខ្ពស់ កើតជម្ងឺទឹកនោមផ្អែម

តារាចម្រៀងម៉ាឡេស៊ី និង YouTuber អាយុ ២៣ឆ្នាំ រកឃើញស្លាប់នៅក្រោមស្ពាន បន្ទាប់ពីគ្រួសារបប្រកាសពីបាត់ខ្លួនរបស់លោក

ជាការពិតមែនទេ! គេថា មនុស្សដែលកើតចុងឆ្នាំ ច្រើនតែច្រើនតែមានបញ្ញាឆ្លាតវៀងវៃជាងគេ? តើវាជាអបិយជំនឿ ឬវិទ្យាសាស្ត្រ?

យោបល់ទាំងអស់ (0)