បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-04

រយៈពេល៣ខែ អង្គភាពស៊ីម៉ាក់ រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជាង ១ម៉ឺនគ្រាប់

#គ្រាប់មីន# #NEW NEWS# #អង្គភាពស៊ីម៉ាក់# #សង្គម# #ឯកឧត្តម ហេង រតនា# #ព័ត៌មានសង្គម#

3181

គិតត្រឹមរយៈពេល៣ខែ ចាប់ពីមករា ដល់មីនា ឆ្នាំ២០២៥នេះ អង្គភាពស៊ីម៉ាក់ បានបោសសម្អាតផ្ទៃដីចម្ការមីន/ចម្ការគ្រាប់ បានចំនួន ៣៣ ៥១៦ ៤៨៧ម៉ែត្រការ៉េ និងបានរុករកឃើញ កម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ១០ ៨៥១គ្រាប់។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការត្រីមាសទី១ និងផែនការសមាហរណកម្មឆ្នាំ២០២៥ របស់អង្គភាពស៊ីម៉ាក់ កាលពីថ្ងៃម្សិលមិញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា បានបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះដែរ អង្គភាពស៊ីម៉ាក់ក៏បានធ្វើការស្រាវជ្រាវព័ត៌មានគ្រាប់មីន និងគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ ដោយក្រុមស្រាវជ្រាវព័ត៌មានបានរកឃើញចម្ការមីនចំនួន ៤០៣ ពហុកោណ ស្មើនឹងផ្ទៃដី ៧០៦ ៤៧៨ ៣៨៦ម៉ែត្រការ៉េ លើភូមិចំនួន២៣៤ភូមិ។ 

ឯកឧត្តម ហេង រតនា ក៏បានថ្លែងការកោតសរសើរដល់មន្ត្រី បុគ្គលិកអង្គភាពស៊ីម៉ាក់ទាំងអស់ ដែលបានអនុវត្តការងារលើវិស័យកំចាត់មីនបានល្អប្រសើរក្នុងរយៈពេល ១ត្រីមាសកន្លងមកនេះ។

ឯកឧត្តម បានអំពាវនាវដល់កម្លាំងបោសម្អាតមីន ត្រូវខិតខំបំពេញការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលឈានអស់ការគំរាមកំហែងដោយសារគ្រាប់មីននៅឆ្នាំ២០៣០ និងធ្វើឱ្យគ្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រាប់ប្រភេទមានកម្រិតធ្លាក់ចុះជាអតិបរិមា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស