
TNAOT News
· 04-05
ដើម្បីឆ្លើយតបបន្ទាន់គ្រោះមហន្តរាយ កើតឡើងជាយថាហេតុ ប្រមុខរដ្ឋាភិបាលកម្ពុជា ជម្រុញកងទ័ពជើងទឹកត្រូវដុសខាតសមត្ថភាព និងពង្រឹងសម្ភារៈបច្ចេកទេសឲ្យបានល្អ
#ប្រទេសកម្ពុជា# #សមត្ថភាព# #NEW NEWS# #គ្រោះមហន្តរាយ# #សង្គម# #ប្រមុខរដ្ឋាភិបាលកម្ពុជា# #ព័ត៌មានសង្គម#
4668
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ត្រូវពង្រឹងពង្រីកសមត្ថភាពធនធានមនុស្សនិងសម្ភារៈបច្ចេកទេស ដើម្បីឆ្លើយតបចំពោះគ្រោះមហន្តរាយផ្សេងៗ។នេះជាការលើកឡើង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពរាមក្រោមជំនួយរបស់ចិន នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កងទ័ពជើងទឹក ត្រូវបង្កើនសមត្ថភាពដែនសមុទ្ររបស់ខ្លួន, ហ្វឹកហ្វឺនបង្កើនសមត្ថភាពបំពេញបេសកកម្មការពារដែនសមុទ្រ និង ប្រតិបត្តិការល្បាត, រុករក និងសង្គ្រោះ។ បង្កើនសមត្ថភាពក្នុងការធ្វើប្រតិបត្តិការជាមួយ កម្លាំងប្រដាប់អាវុធនៅក្នុងតំបន់ ហើយសមត្ថភាពជាមូលដ្ឋានដែលកងទ័ពជើងទឹកអាច បំពេញភារកិច្ចរបស់ខ្លួនបាន គឺការល្បាតជាប្រចាំនៅក្នុងដែនទឹក និងតាមបណ្ដាកោះ។
សម្ដេចបានណែនាំឱ្យកងទ័ពជើងទឹកកម្ពុជា ក៏ត្រូវការសិក្សាបន្ថែមអំពីបច្ចេកទេស និងជំនាញមួយចំនួនសម្រាប់ធ្វើប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការជ្រៀតចូលនៃអំពើភេរវកម្ម ហើយបច្ចេកទេស និង ជំនាញទាំងនេះ កំពុងត្រូវបានអភិវឌ្ឍជាបណ្តើរៗ ដោយមានការឧបត្ថម្ភគាំទ្រពីសំណាក់ ដៃគូសន្តិសុខអន្តរជាតិ, ជាពិសេស ការជួយឧបត្ថម្ភពីសំណាក់មិត្តចិន ដែលមានសក្ខីភាពនៅទីនេះស្រាប់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)