
TNAOT News
· 04-05
សក្តានុពលធនធានធម្មជាតិបឹងពារាំង ក្នុងតំបន់ការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក (តំបន់៣) ជាប់នឹងបឹងទន្លេសាប បាននិងកំពុងក្លាយជាខ្សែរបៀង តំបន់អេកូទេសចរធម្មជាតិដ៏សំខាន់មួយ
#ធនធានធម្មជាតិ# #សក្តានុពល# #សង្គម# #តំបន់ការពារ# #ព្រៃលិចទឹក# #ព័ត៌មានសង្គម#
3133
អាជ្ញាធរទន្លេសាបបានលើកឡើងថា សក្តានុពលធនធានធម្មជាតិបឹងពារាំង ក្នុងតំបន់ការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក (តំបន់៣) ជាប់នឹងបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បាននិងកំពុងក្លាយជាខ្សែរបៀង តំបន់អេកូទេសចរធម្មជាតិដ៏សំខាន់មួយ ផ្សារភ្ជាប់ជាមួយបេតិកភណ្ឌប្រាសាទបូរាណក្នុងខេត្តសៀមរាប។ ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តអារម្មណ៍ និងបោះតង់លំហែរកាយនារដូវរំហើយ ក៏ដូចជារដូវប្រាំង ជាមួយនឹងទេសភាពដ៏ត្រកាលនៃព្រៃលិចទឹក ថ្ងៃលិច សត្វស្លាប ជីវចម្រុះគ្រប់ប្រភេទ និងទិដ្ឋភាពប្រជាកសិករអាស្រ័យផលក្នុងតំបន់២ នៃតំបន់បឹងទន្លេសាប។
ការកែលម្អ និងលើកកម្ពស់ប្រសិទ្ធភាពនៃការតភ្ជាប់របៀងឧស្សាហកម្មគ្មានផ្សែងជាមួយតំបន់អេកូទេសចរធម្មជាតិសំខាន់ៗ ក្នុងការទាក់ទាញភ្ញៀវ បង្កើតឱកាសការងារ បង្កើនចំណូល និងបង្កើនកាលានុវត្តភាពមិត្តភាពកិច្ចសហប្រតិបត្តិការ ជាសសរស្តម្ភដ៏សំខាន់ក្នុងការជម្រុញប្រសិទ្ធភាពនៃកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅសហគមន៍មូលដ្ឋាន ក្នុងការចូលរួមការពារថែរក្សាសម្បត្តិធនធានធម្មជាតិ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
មិត្ត052513333
· 04-15
😊😊
មិត្ត1000322271
· 04-06
😍
- 1
ទៅកាន់