
TNAOT News
· 04-05
គិតត្រឹមដើមខែមេសា អាជ្ញាធរខេត្តសៀមរាបសម្រេចការងាររៀបចំ«ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត» បានប្រមាណ ៨០% ហើយ
#អាជ្ញាធរខេត្តសៀមរាប# #NEW NEWS# #សង្គម# #ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត# #ព័ត៌មានសង្គម#
3002
ដើមខែមេសានេះការរៀបចំតុបតែង តាំងលម្អរក្នុងទីតាំងប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅតំបន់អង្គរ និងក្រុងសៀមរាបក្រោមប្រធាបទ "ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី" សម្រេចបានប្រមាណ៨០ភាគរយហើយ។
យោងតាមការបញ្ជាក់នៅលើគណនីបណ្តាញសង្គមរបស់រដ្ឋបាលខេត្តសៀមរាប កាលពីម្សិលមិញបានឲ្យដឹងថា គិតមកដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមការងារបានរៀបចំ តុបតែង កែលម្អដោភ័ណភាព និងកន្លែងកម្សាន្តទាំងនៅតំបន់អង្គរ និងក្រុងសៀមរាបបានប្រមាណ ៨០ភាគរយ ដើម្បីទទួលបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានគូសបញ្ជាក់ថាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នឹងដំណើរការនាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ត្រូវរៀបចំឡើងនៅលើទីតាំងចំនួន៦ ដោយមានកម្មវិធីចំនួន ៣៨កម្មវិធី ដែលសុទ្ធសឹងជាកម្មវិធីដែលផ្ដល់ជូននូវភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ពិសេសយុវជន បានចូលរួមឈ្វេងយល់ពីមរតកវប្បធម៌ខ្មែរជាច្រើនទម្រង់ដែលត្រូវបានលើកយកមករំលេចនៅក្នុងកម្មវិធីនីមួយៗ ក្នុងគោលដៅបំផុសស្មារតីស្រលាញ់ និងលើកស្ទួយវប្បធម៌ជាតិថែមទៀងតផង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

យោបល់ទាំងអស់ (3)
មិត្ត1000326902
· 04-06
👍👍
អូនតា លេខកូដ63230368
· 04-05
👌👌👌
កូដណែនាំ 91815366
· 04-05
👍👍
- 1
ទៅកាន់