
TNAOT News
· 04-07
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ស្ថានឯកអគ្គរាជទូតកម្ពុជា#
2098
ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្ត Ishikawa នៃប្រទេសជប៉ុន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហៃ វណ្ណា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងមានបងប្អូនសហគមន៍ខ្មែរនិងនិស្សិតខ្មែរ ដែលកំពុងរស់នៅប្រទេសជប៉ុន និងមិត្តជប៉ុនសរុបប្រមាណជា ៣០០នាក់ ក្នុងបរិយាកាសរីករាយ សាមគ្គីភាព និងស្និទ្ធស្នាលបំផុត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានពាំនាំនូវការផ្តាំសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរពីសំណាក់ថ្នាក់ដឹកនាំរបស់កម្ពុជា គឺសម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបជូនអ្នកចូលរួមអំពីសមិទ្ធិផលលេចធ្លោសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា និងសារសំខាន់នៃសន្តិភាព ដែលនាំឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ឯកឧត្តមក៏បានលើកឡើងពីកំណើនសេដ្ឋកិច្ច និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ និងលើកឡើងពីទំនាក់ទំនងដ៏ល្អប្រពៃរវាងកម្ពុជា និងជប៉ុន បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០២៣មកផងដែរ។
សូមបញ្ជាក់ជូនថា ពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានកម្មវិធីសំខាន់ៗជាអាទិ៍៖ ពិធីសូត្រមន្តតាមបែបប្រពៃណី ព្រមទាំងមានការលេងល្បែងប្រជាប្រិយខ្មែរ ដូចជាបោះអង្គុញ ទាញព្រ័ត្រ ចោលឈូង ដណ្តើមស្លឹកឈើ រាំដណ្តើមកៅអី ការរាំលេងកម្សាន្ត និងពិសាអាហារសាមគ្គី ប្រកបដោយបរិយាកាសរីករាយ សាមគ្គីភាព និងស្និទ្ធស្នាល ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កីឡាករក្នុងនិងក្រៅប្រទេសចូលរួមកម្មវិធីរួមអបអរសាទរពិធីបុណ្យYuanxiaoនៅក្នុងលំនៅដ្ឋានសម្រាប់កីឡាករព្រឹត្តិកាណ៍កីឡាអាស៊ីរដូវរងា

ហេតុផលជាក់ស្ដែងទាំង ៣ នេះហើយ ដែលធ្វើឱ្យអ្នកខ្លះ កាន់តែចាស់ កាន់តែឆ្ងាយលែងស្និទ្ធស្នាលជាមួយនឹងបងប្អូន

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

កុំឱ្យមើលមុខគ្នាមិនចំ បងប្អូនក្លាយជាសត្រូវ ទោះស្និទ្ធប៉ុនណាក៏ដោយ ដាច់ខាតកុំបំពានលើរឿងទាំង ៤ នេះ

យោបល់ទាំងអស់ (0)