
TNAOT News
· 04-07
មហាសង្ក្រាន្តឆ្នាំម្សាញ់ នឹងចូលមកដល់នៅវេលាទៀបភ្លឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥
#NEW NEWS# #សង្គម# #ឆ្នាំម្សាញ់# #ឆ្នាំ២០២៥# #ឈើច្រត់# #ព័ត៌មានសង្គម# #មហាសង្ក្រាន្ត#
2787
មហាសង្ក្រាន្តឆ្នាំម្សាញ់ នឹងចូលមកដល់នៅក្នុងថ្ងៃ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៤:៤៨នាទីទៀបភ្លឺ ទេវតាឆ្នាំថ្មីព្រះនាម « គោរាគៈទេវី » ជារាជបុត្រីទី២នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេងធញ្ញជាតិ មានប្រេងសណ្តែក និង ប្រេងល្ងជាដើម) ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ។រណ្ដាប់ទទួលទេវតារណ្ដាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតា នៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ឬ សំពត់តាមអម្ពរ ទេវតា ក៏បានហើយរៀបចំនូវគ្រឿងសក្ការបូជា ទេវតា មានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពានមួយគូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ស្រេចហើយនៅវេលាម៉ោងដែល ទេវតា ចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំ ព្រះនមស្សការ ព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួងតម្កល់។
ពិធីសង្ក្រាន្ត៣ថ្ងៃ ថ្ងៃ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ ២០២៥ ពីវេលាម៉ោង ០៤:៤៨នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំថ្មី។, ថ្ងៃអង្គារ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៥ ជាថ្ងៃវារៈកណ្តាល។, ថ្ងៃពុធ ៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង០៨ ២៧នាទី ៤៦វិនាទី ជាថ្ងៃវារៈឡើងស័ក គម្រប់ជាមហាសង្ក្រាន្ត ៣ថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំម្សាញ់ សប្តស័ក ចុល្លសករាជ ១៣៨៧ មហាសករាជ១៩៤៧ ពុទ្ធសករាជ ២៥៦៩ តរៀងទៅ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ

យោបល់ទាំងអស់ (0)