បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-07

ឯកឧត្តម នេត្រ ភក្ត្រា «ការផ្តល់ព័ត៌មានពិត នឹងធ្វើឱ្យប្រជាពលរដ្ឋមានមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ»

#ឯកឧត្តម នេត្រ ភក្ត្រា# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2133

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានណែនាំដល់ប្រជាពលរដ្ឋ កុំបង្កើត កុំផ្សព្វផ្សាយ និងកុំចែករំលែកព័ត៌មានក្លែងក្លាយ។ ការផ្តល់ព័ត៌មានពិតនឹងធ្វើឱ្យប្រជាពលរដ្ឋមានមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ។

តាមរយៈសារនៅលើគណនីផេកផ្លូវការរបស់ឯកឧត្តម នេត្រ ភក្ត្រា នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះបានបន្តថា យោងតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានផ្នែកទី៣ ទាក់ទងនឹងសុក្រឹតភាពនៃព័ត៌មានចែងថា៖ ១- អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ (ទាំងអ្នកសារព័ត៌មានអាជីព អ្នកផលិតមាតិកា អ្នកសរសេរប្លុក អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកសារព័ត៌មានពលរដ្ឋ អ្នកមានប្រជាប្រិយលើបណ្តាញសង្គមជាដើម) ត្រូវឈរលើការពិត និងបង្ហាញព័ត៌មានពិត ចៀសវាងការផ្សាតយដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ ព័ត៌មានមានលក្ខណៈខុសពីការពិត។ 

២- អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មានត្រូវចូលរួមទប់ស្កាត់ ប្រឆាំងនឹងការផលិត និងផ្សព្វផ្សាយដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ, ព្រមទាំងផ្សាយតែព័ត៌មានពិត មានប្រភពច្បាស់លាស់ និងបានផ្ទៀងផ្ទាត់ប្រភពត្រឹមត្រូវ, និងត្រូវផ្ទៀងផ្ទាត់ឡើងវិញ និងកែតម្រូវក្នុងករណីបានចុះផ្សាយខុស ឬផ្សាយដោយភាន់ច្រឡំ​, ត្រូវរក្សាការសម្ងាត់នៃប្រភព និងធានាតុល្យភាពព័ត៌មានប្រកបដោយសច្ចភាព យុត្តិធម៌ និងមិនលម្អៀង។ 

និង៣- អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ត្រូវចៀសវាងការចុះផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬធ្វើការចោទប្រកាន់ដែលមិនមានភស្តុតាងគ្រប់គ្រាន់ និងច្បាស់លាស់, កាឡៃព័ត៌មានតាមរូបភាពណាមួយដែលធ្វើឱ្យប្រាសចាកន័យដើម, បញ្ចេញមតិផ្ទាល់ខ្លួនឈរលើបុរេវិនិច្ឆ័យ, ច្របល់គ្នារវាង ការពិតដែលជាអង្គហេតុ និងការយល់ឃើញដែលជាទស្សនៈផ្ទាល់ខ្លួន និង(ង) កែប្រែព័ត៌មាន រូបភាព ឬវីដេអូ លុបបំបាត់ចោលផ្នែកព័ត៌មានសំខាន់ៗ ឬបន្លំឯកសារផ្សេងៗ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

កូដណែនាំ 91815366

· 04-08

👍👍

អូនតា លេខកូដ63230368

· 04-07

👍👍

  • 1
ទៅកាន់

ការណែនាំពិសេស