បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-07

អាជ្ញាធរថៃណែនាំប្រជាពលរដ្ឋកុំឲ្យប្រើប្រាស់ទឹកក្នុងទន្លេ Kok ដោយសារមានសារធាតុពុលលើសពីស្តង់ដារសុវត្ថិភាព

#NEW NEWS# #ប្រើប្រាស់ទឹក# #ព័ត៌មាន# #ប្រជាពលរដ្ឋ# #អាជ្ញាធរថៃ# #សារធាតុពុល# #ព័ត៍មានអន្តរជាតិ#

2318


អ្នកស្រុកឈៀងម៉ៃ និងឈៀងរ៉ៃ ត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ទឹកទន្លេ បន្ទាប់ពីរកឃើញសារធាតុពុលខ្ពស់ និងសារធាតុអាសេនិចនៅក្នុងទន្លេ Kok។ អាជ្ញាធរបានចេញការព្រមានជាសាធារណៈឲ្យចៀសវាងការប្រើប្រាស់ទឹក ដោយលើកឡើងពីហានិភ័យសុខភាពដែលបង្កឡើងដោយសារធាតុកខ្វក់ដែលលើសពីស្តង់ដារសុវត្ថិភាព។

 

លោក Aweera Pakamat ប្រធានការិយាល័យត្រួតពិនិត្យបរិស្ថាន និងការបំពុលទីក្រុងឈៀងម៉ៃ បាននិយាយកាលពីថ្ងៃសៅរ៍ថា ទន្លេ Kok ដែលហូរពីប្រទេសមីយ៉ាន់ម៉ាចូលទៅក្នុង Mae Ai មានទឹកថ្លាក្នុងរដូវប្រាំង។ ទោះជាយ៉ាងណាក៏ដោយ កាលពីខែមុនទឹកបានប្រែខុសពីធម្មតា ដោយមានសេចក្តីរាយការណ៍ថា មនុស្សកើតកន្ទួលរមាស់បន្ទាប់ពីហែលទឹកនោះរួច។ យ៉ាងណាមិញភ្លាមៗ ការិយាល័យបានយកសំណាកពីទន្លេនៅចំណុចបីផ្សេងគ្នាដើម្បីធ្វើតេស្តនៅថ្ងៃទី ១៩ ខែមីនា ហើយបានរកឃើញកម្រិតសំណ និងអាសេនិចលើសពីកម្រិតសុវត្ថិភាព។

 

លោកវេជ្ជបណ្ឌិត Waranyu Chamnongprasatporn ប្រធានការិយាល័យសុខភាពសាធារណៈខេត្តឈៀងម៉ៃ បាននិយាយថា ការប៉ះពាល់នឹងសារធាតុពុលអាចបណ្តាលឲ្យមានរោគសញ្ញាផ្សេងៗ រួមទាំងឈឺក្បាល អស់កម្លាំង និងឈឺក្រពះធ្ងន់ធ្ងរ។ ទន្ទឹមនឹងនោះ ការពុលអាសេនិចអាចនាំឲ្យមានកន្ទួលលើស្បែក ចង្អោរ និងរាគ។ លោកបានព្រមានជាពិសេសក្រុមដែលងាយរងគ្រោះ រួមទាំងកុមារ និងស្ត្រីមានផ្ទៃពោះ ជៀសវាងការប៉ះពាល់ជាមួយទឹក។ លោកថា សាធារណជនគួរដាំ ឬច្រោះទឹកមុននឹងប្រើប្រាស់។ការិយាល័យសុខាភិបាលខេត្តនឹងបន្តតាមដានស្ថានការណ៍ និងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ដដល់អ្នករងគ្រោះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)