TNAOT News

· 04-07

ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ពីលក្ខណៈពិសេស និងឧត្តមានុភាពនៃដំណាំស្វាយចន្ទីនៅខ្នងភ្នំគូលែន

#ខ្នងភ្នំគូលែន# #NEW NEWS# #សង្គម# #ដំណាំស្វាយចន្ទី# #ឯកឧត្តម ឃឹម ហ្វីណង់# #ព័ត៌មានសង្គម#

2283

ដំណាំស្វាយចន្ទីនៅលើខ្នងភ្នំគូលែនមានលក្ខណៈពិសេសដាច់ដោយឡែកដែលសហសគមន៍ស្វាយចន្ទីបច្ចុប្បន្នមិនមាន ដែលភាគច្រើនមិនមានប្រើថ្នាំកសិកម្ម តែមានកម្រិតជាតិសាច់រហូតដល់ទៅជិត៣២ភាគរយ។

ថ្លែងនៅក្នុងវីដេអូបទសម្ភាសខ្លីស្ដីពី “លក្ខណៈពិសេសនិងសក្កានុពលដំណាំស្វាយចន្ទីនៅលើខ្នងភ្នំគូលែន” ដែលបានផ្សព្វផ្សាយនៅលើគណនីបណ្តាញសង្គមកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា «លក្ខណៈពិសេសនៃដំណាំស្វាយចន្ទីនៅលើខ្នងភ្នំគូលែន ជាពូជប្រពៃណី ទិន្នផលទាប ដាំបែបធម្មជាតិតាមរបៀបយថាផល និងភាគច្រើនមិនមានប្រើជីគីមីឬថ្នាំកសិកម្មឡើយ តែមានកម្រិតជាតិសាច់រហូតដល់ទៅជិត៣២%»

ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការរូបនេះ ក៏បានបញ្ជាក់ថា «យើងអាចហៅថាជាបញ្ហាប្រឈមក៏បាន តែបើសម្លឹងមើលពីមួយជ្រុងទៀត ភាពដាច់ដោយឡែកទាំងនេះក៏អាចជាសក្តានុពលដែលអ្នកដទៃគ្មានដែរ ជាពិសេសលទ្ធភាព «នាំចេញនៅនឹងកន្លែង» ដោយសារវត្តមាននៃអ្នកទេសចរណ៍អន្តរជាតិមានរួចជាស្រេច»។ 

យ៉ាងណាមិញ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋក្នុងតំបន់ថា នឹងអាចរៀបចំជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្វាយចន្ទីនៅក្នុងតំបន់ភ្នំគូលែនក្នុងពេលឆាប់ៗនេះ ដើម្បីចូលរួមលើកស្ទួយការអភិវឌ្ឍសហគមន៍មូលដ្ឋានប្រកបដោយចីរភាពផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស