
TNAOT News
· 04-07
ខេត្តកំពង់ចាមសម្រេចបង្កើតព្រឹត្តិការណ៍លៀសហាលប្រវែង១០០០ម៉ែត្រ ជាង៣តោន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
#ខេត្តកំពង់ចាម# #NEW NEWS# #លៀសហាល# #សង្គម# #ព័ត៌មានសង្គម#
2403
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា សម្រេចបង្កើតព្រឹត្តិការណ៍ ដាក់បង្ហាញលៀសហាលកំពង់ចាម ប្រវែង ១ ០០០ម៉ែត្រ លៀសចំនួន ៣តោន នៅខាងមុខសាលាខេត្ត រហូតដល់វេទិកាអុំទូកមាត់ទន្លេ ក្រុងកំពង់ចាម ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា អត្ថន័យលេខ ១,០០០ (លៀសហាល ១.០០០ម៉ែត្រ) នេះគឺនៅក្នុងអក្សរសាស្រ្តលេខ ១,០០០ ជាភាសាបាលី និងសំស្រ្កឹត មានន័យថា ‘’សហស្ស’’។ ហើយ អត្ថន័យ នៅក្នុងវប្បធម៌ ប្រពៃណី និងជីវភាពប្រចាំថ្ងៃ គាថាពាន់ (គាថាបាលីសុទ្ធ ចំនួន ១,០០០គាថា) មាននៅក្នុងរឿងព្រះវេស្សន្តរ៍ មានចំនួន ១៣កណ្ឌ។
លោកអភិបាលបានឲ្យដឹងទៀតថា លៀសហាល ជាអាហារ មួយប្រភេទ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីឲ្យឆ្អិន អាចបរិភោគបាន (សហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ) ពាក្យថា សហស្សរង្សី ក៏ជាប់ជាមួយនឹងលេខ ១,០០០ ដែរ។
ចំពោះ អត្ថន័យ នៅក្នុងការដឹកនាំគឺ មានការចូលរួមយ៉ាងច្រេីនលេីសលប់ សាមគ្គីភាព និងឯកភាពគ្នា។ ការដាក់បង្ហាញលៀសហាល ទំរង់ជាចំណងខ្សែជាប់គ្នា ចេញពីចុងខ្សែ២ ចងភ្ជាប់ជាចំណងតែមួយ។ ដែលខ្សែទី១ ជាចំណងឯកភាព និងខ្សែទី២ ជាចំណងសាមគ្គីភាព នាំមកនូវភាពសម្បូរសប្បាយ រីកចម្រើន រុងរឿងរាប់ពាន់ឆ្នាំ។
លៀសហាល ជាផលិតផលមួយប្រចាំខេត្តកំពង់ចាម ដែលមានរសជាតិឆា្ងញ់ ល្បីល្បាញ ខណៈមានអាជីវករតាមខេត្ត-ក្រុងនានាដែលដាក់លក់ក៏បានបញ្ជាក់ពីរសជាតិ និងឈ្មោះលៀសហាលកំពង់ចាមផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្លាយទឹកកកមានប្រវែង៥២១ម៉ែត្រ ចង់លេងទេ

កីឡាករក្នុងនិងក្រៅប្រទេសចូលរួមកម្មវិធីរួមអបអរសាទរពិធីបុណ្យYuanxiaoនៅក្នុងលំនៅដ្ឋានសម្រាប់កីឡាករព្រឹត្តិកាណ៍កីឡាអាស៊ីរដូវរងា

ក្នុងផ្ទះមាន ៣ យ៉ាងនេះពេញលេញ ជាសញ្ញាសម្បូរសប្បាយ កើនលាភកើនទ្រព្យ គ្រួសារកក់ក្ដៅ មានសុភមង្គល

ភ្នំយ៉ាវយ៉ៃ ដែលជាកន្លែងឧទ្ធម្ភាគចក្រធ្លាក់ គឺជាភ្នំខ្ពស់ជាងគេទី៧ នៅកម្ពុជា

យោបល់ទាំងអស់ (0)