
TNAOT News
· 04-07
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#
4685
១. សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរកូនខ្មែរមានសមត្ថភាព ស្នាដៃកសាងស្ពានអាកាសមរតកតេជោ
សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្តែងមោទនភាពចំពោះស្ពានអាកាស "មរតកតេជោ" ដែលកសាងដោយស្នាដៃកូនខ្មែរដោយផ្ទាល់ ដែលជាវឌ្ឍនភាពនៃសមត្ថភាពកូនខ្មែរ។
២. ខេត្តកំពង់ចាមសម្រេចបង្កើតព្រឹត្តិការណ៍លៀសហាលប្រវែង១០០០ម៉ែត្រ ជាង៣តោន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
ខេត្តកំពង់ចាមនឹងដាក់បង្ហាញលៀសហាលកំពង់ចាម ប្រវែង ១ ០០០ម៉ែត្រ លៀសចំនួន ៣តោន នៅខាងមុខសាលាខេត្ត រហូតដល់វេទិកាអុំទូកមាត់ទន្លេ ក្រុងកំពង់ចាម ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី។
៣. ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ពីលក្ខណៈពិសេស និងឧត្តមានុភាពនៃដំណាំស្វាយចន្ទីនៅខ្នងភ្នំគូលែន
ដំណាំស្វាយចន្ទីនៅលើខ្នងភ្នំគូលែនមានលក្ខណៈពិសេសដាច់ដោយឡែកដែលសហសគមន៍ស្វាយចន្ទីបច្ចុប្បន្នមិនមាន ដែលភាគច្រើនមិនមានប្រើថ្នាំកសិកម្ម តែមានកម្រិតជាតិសាច់រហូតដល់ទៅជិត៣២ភាគរយ។
៤. ក្នុងតំបន់ចំនួន៣ នៅភាគខាងជើងប្រទេសថៃរងការរញ្ជួយដីកម្រិត៣.៨រ៉ិចទ័រ ទាំងព្រឹកព្រលឹម
ស្រុកនៅភាគខាងជើងប្រទេសថៃបានទទួលរងការរញ្ជួយដីជាបន្តបន្ទាប់នៅព្រឹកថ្ងៃច័ន្ទ កម្រិត៣.៨រ៉ិចទ័រ នៅក្នុងស្រុក Pai ខេត្ត Mae Hong Son ទាំងព្រឹកព្រលឹម។
៥. វៀតណាមស្នើឲ្យប្រធានាធិបតីអាម៉េរិកពន្យារពេលអនុវត្តពន្ធគយ ខណៈដែលភាគីទាំងពីរកំពុងចរចា
ប្រទេសវៀតណាមបានស្នើឲ្យសហរដ្ឋអាមេរិកពន្យារពេលការអនុវត្តថ្ងៃទី ៩ ខែមេសានៃពន្ធគយខ្ពស់ដែលបានប្រកាសកាលពីសប្តាហ៍មុន។
៦. មន្ត្រីកំពូលរបស់លោក Trump បាននិយាយថា ប្រទេសជាង ៥០ ចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីប្រកាសពន្ធថ្មី
មន្ត្រីកំពូលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសជាង ៥០ បានមកដល់សេតវិមានដើម្បីចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសដំឡើងពន្ធថ្មីលើការនាំចូលរបស់សហរដ្ឋអាមេរិក ដែលបង្កឲ្យមានការសងសឹកពីប្រទេសចិន និងបង្កឲ្យមានការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្មពិភពលោក និងការធ្លាក់ចុះសេដ្ឋកិច្ច។
៧. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល
ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្ត Ishikawa នៃប្រទេសជប៉ុន ដោយមានការចូលរួមពី បងប្អូនសហគមន៍ខ្មែរនិងនិស្សិតខ្មែរ ដែលកំពុងរស់នៅប្រទេសជប៉ុន និងមិត្តជប៉ុនសរុបប្រមាណជា ៣០០នាក់ ក្នុងបរិយាកាសរីករាយ សាមគ្គីភាព និងស្និទ្ធស្នាលបំផុត។
៨. សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ភ្នំពេញនឹងមានសួនសាធារណៈលើផ្ទៃដីជាង៧០ហិកតា សម្រាប់ប្រជាពលរដ្ឋទៅកម្សាន្ដ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា ទៅថ្ងៃមុខភ្នំពេញនឹងមានសួនសាធារណៈជាង៧០ហិកតា សម្រាប់ទុកឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋទៅលេងកម្សាន្ដ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដាក់សម្ពោធឱ្យប្រើប្រាស់ស្ពានមរតកតេជោ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្មីនេះៗសម្ដេចបានណែនាំឱ្យរៀបចំដីនៅតំបន់ផ្លូវកប់ស្រូវជាង៧០ហិកតា សម្រាប់ធ្វើសួនសាធារណៈឱ្យអ្នកក្រុងភ្នំពេញសម្រាប់ទៅលេងកម្សាន្ដ។
៩. អាជ្ញាធរថៃណែនាំប្រជាពលរដ្ឋកុំឲ្យប្រើប្រាស់ទឹកក្នុងទន្លេ Kok ដោយសារមានសារធាតុពុលលើសពីស្តង់ដារសុវត្ថិភាព
អ្នកស្រុកឈៀងម៉ៃ និងឈៀងរ៉ៃ ត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ទឹកទន្លេ បន្ទាប់ពីរកឃើញសារធាតុពុលខ្ពស់ និងសារធាតុអាសេនិចនៅក្នុងទន្លេ Kok។ អាជ្ញាធរបានចេញការព្រមានជាសាធារណៈឲ្យចៀសវាងការប្រើប្រាស់ទឹក ដោយលើកឡើងពីហានិភ័យសុខភាពដែលបង្កឡើងដោយសារធាតុកខ្វក់ដែលលើសពីស្តង់ដារសុវត្ថិភាព។
១០. ក្រុមសុនខ K9 ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត និងសាកសពដែលជាប់នៅក្រោមគំនរបាក់បែកក្នុងប្រទេសថៃ
ក្រុមសុនខ K9 នៃកម្មវិធីស្វែងរក និងជួយសង្គ្រោះទីក្រុងរបស់ប្រទេសថៃ (USAR) បានបញ្ចប់បេសកកម្មជាផ្លូវការហើយនៅថ្ងៃចន្ទនេះ នៅឯការដ្ឋានអគារបាក់រលំក្នុងតំបន់ Chatuchak ទីក្រុងបាងកក ក្រោយប្រតិបត្តិការស្វែងរកអស់រយៈពេល ១១ថ្ងៃនៅឯការដ្ឋានសំណង់ដែលបានដួលរលំកាលពីថ្ងៃទី២៨ ខែមីនា បន្ទាប់ពីរងគ្រោះរញ្ជួយដីកម្រិត ៨.២ រិចទ័រនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កីឡាករក្នុងនិងក្រៅប្រទេសចូលរួមកម្មវិធីរួមអបអរសាទរពិធីបុណ្យYuanxiaoនៅក្នុងលំនៅដ្ឋានសម្រាប់កីឡាករព្រឹត្តិកាណ៍កីឡាអាស៊ីរដូវរងា

លោក Musk ឆ្លើយតបទៅនឹងលោក Trumpទៅនឹងការងារដែលផ្តល់ឲ្យ

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

យោបល់ទាំងអស់ (2)
កូដណែនាំ 91815366
· 04-08
😍😍
អូនតា លេខកូដ63230368
· 04-07
😍😍
- 1
ទៅកាន់