
TNAOT News
· 04-08
ភ្នំភ្លើងហ្វីលីពីនបញ្ចេញផ្សែងផេះកម្ពស់ ៤ គីឡូម៉ែត្រទៅលើមេឃ តម្រូវឲ្យបិទសាលារៀននៅតំបន់ជុំវិញ
#ហ្វីលីពីន# #ផ្សែងផេះ# #ផ្ទុះភ្នំភ្លើង# #NEW NEWS# #ព័ត៌មាន# #បិទសាលារៀន# #ព័ត៍មានអន្តរជាតិ#
2549
ភ្នំភ្លើងមួយនៅភាគកណ្តាលប្រទេសហ្វីលីពីនបានផ្ទុះឡើងនៅព្រឹកថ្ងៃអង្គារទី ៨ ខែមេសានេះ ដោយបានបញ្ចេញផេះកម្ពស់ ៤,០០០ ម៉ែត្រទៅលើមេឃ និងជំរុញឲ្យមានការបិទសាលារៀនក្នុងតំបន់បណ្តោះអាសន្នដើម្បីធានាសុវត្ថិភាពផ្លូវដង្ហើម ពីការស្រូបយកផ្សែងដែលចេញពីភ្នំភ្លើង។
ភ្នំភ្លើង Kanlaon ដែលជាភ្នំភ្លើងសកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ២៤ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍បានផ្ទុះឡើងក្នុងខែធ្នូ ដែលជំរុញឲ្យមានការជម្លៀសប្រជាជនពីភូមិជុំវិញ។ តំបន់ជុំវិញភ្នំភ្លើងនៅលើកោះ Negros នៅតែស្ថិតក្រោមការបញ្ជាឲ្យជម្លៀសចេញ នៅពេលដែលការផ្ទុះនៅថ្ងៃអង្គារនេះបានកើតឡើង។
វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្ទុះដ៏ខ្លាំងក្លាមួយកំពុងកើតឡើងនៅកំពូលភ្នំភ្លើង Kanlaon ដែលបានចាប់ផ្តើមនៅម៉ោង ៥៖៥១ ព្រឹកថ្ងៃនេះ។ ភ្នំភ្លើងនេះ កំពុងបង្កើតផ្សែងជាដុំៗមានកម្ពស់ប្រហែល ៤,០០០ ម៉ែត្រដែលរសាត់ទៅភាគនិរតី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)