បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-08

ចំនួនមនុស្សស្លាប់កើនឡើងដល់ ២០នាក់ហើយ ខណៈដែលសព៣នាក់ទៀតត្រូវបានរកឃើញពីករណីគ្រោះថ្នាក់អគារបាក់រលំក្នុងទីក្រុងបាងកក

#អគារបាក់រលំ# #ការរញ្ជួយដី# #ព័ត៌មាន# #ទីក្រុងបាងកក# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#

2796


មន្ត្រីជួយសង្គ្រោះបានអះអាងនៅថ្ងៃអង្គារនេះថា សព០៣នាក់ទៀត ត្រូវបានរកឃើញពីគំនរបាក់បែកនៃអគារកម្ពស់ ៣០ជាន់ដែលដួលរលំនៅក្នុងសង្កាត់ Chatuchak នៃទីក្រុងបាងកក ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២០នាក់។

 

គិតត្រឹមព្រឹកថ្ងៃអង្គារនេះ មនុស្សចំនួន ៧៧ នាក់នៅតែបាត់ខ្លួន ខណៈអគារការិយាល័យសវនកម្មរដ្ឋដែលកំពុងសាងសង់ (SAO) បានដួលរលំកាលពីថ្ងៃទី ២៨ ខែមីនា បន្ទាប់ពីផលប៉ះពាល់នៃការរញ្ជួយដីកម្រិត ៨.២ រ៉ិចទ័រនៅជិតទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ដែលមានចម្ងាយប្រហែល៣៩២ គីឡូម៉ែត្រពីខេត្ត Mae Hong Son របស់ប្រទេសថៃ។

 

មន្ត្រីដដែលបាននិយាយថា សពចុងក្រោយបំផុតទាំង៣ត្រូវបានរកឃើញនៅក្នុងតំបន់ B និង C បន្ទាប់ពីមន្ត្រីបានសម្អាតកំទេចកំទី ហើយបានធ្លាក់ចូលទៅក្នុងរណ្តៅជម្រៅ ៤ ម៉ែត្រ។ លោកបានបន្ថែមថា សពជនរងគ្រោះនឹងត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថានកោសល្យវិច្ច័យនៅមន្ទីរពេទ្យបង្អែកប៉ូលិសដើម្បីធ្វើកោសល្យវិច័យ។ ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត ខណៈកិច្ចខិតខំប្រឹងប្រែងក្នុងការរកឃើញកម្មករបាត់ខ្លួនទាំង៧៧នាក់កំពុងដំណើរការ៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស