
TNAOT News
· 04-08
អង្គការ អេដ អេ អាកស្យុង បន្តបេសកម្មរបស់ខ្លួន ដើម្បីគាំទ្ររាជរដ្ឋាភិបាលកែប្រែប្រព័ន្ធអប់រំកុមារទទួលបានជោគជ័យខ្ពស់
#អង្គការ អេត អេ អាក់ស្យុង# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2413
អង្គការ អេដ អេ អាកស្យុង ដាក់គោលដៅខ្ពស់ក្នុងការចូលរួមជាមួយរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសអង្គការដៃគូរពាក់ព័ន្ធ ដើម្បីផ្ដល់ការគាំទ្រដល់សកម្មភាពនានា ធ្វើយ៉ាងណាឲ្យកុមារតូចមានការកែប្រែបដិវត្តកម្មប្រព័ន្ធអប់រំនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។
ថ្លែងប្រាប់សារព័ត៌មានត្នោតញូស៌ (TNAOT News) កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាកស្យុង បានលើកឡើងថាកន្លងមកអង្គការបានធ្វើការួមគ្នាជាមួយរដ្ឋាភិបាលកម្ពុជា ដោយបានវិនិយោគថវិការប្រមាណជិត១០០លានដុល្លារសហរដ្ឋអាមេរិករួចហើយ ដើម្បីអនុវត្តន៍លើគម្រោងកុមារដែលជួបការលំបាក និងកុមារបោះបង់ការសិក្សា ឬក្រៅសាលា ដែលអង្គការបាននឹងកំពុងអនុវត្តន៍នៅលើក្របខ័ណ្ឌជាង ១៧០០ សាលារៀន។
លោកបានបន្ថែមថា បច្ចុប្បន្នអង្គការ អេដ អេ អាកស្យុង ក៏បាននិងកំពុងផ្ដល់បដិភាគថវិការជាមួយដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលសរុបជាង៤០ ដើម្បីជួយទៅដល់កុមារដែលជួបការលំបាក ដើម្បីឲ្យពួកគេទទួលបានការអប់រំ រៀនសូត្រដូចកុមារដ៏ទៃទៀត។ លោក សំភាស់ បានសង្កត់ធ្ងន់ថា អង្គការ អេដ អេ អាកស្យុង បាននិងកំពុងអភិវឌ្ឍន៍គម្រោងមួយចំនួនដូចជា គម្រោងអភិវឌ្ឍន៍អេកូស៊ីសស្ទីម ( Eco-System) ទាំងកាងារអប់រំ ទេសចរណ៍ បរិស្ថាន និងកិច្ចកាងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាននៅតាមតំបន់ឆ្នេរ ក៏ដូចជាគម្រោងអភិវឌ្ឍន៍កុមារពិការ និងកុមារដែលកំពុងរស់នៅតំបន់ដាច់ស្រយ៉ាល។ ដើម្បីធ្វើឲ្យប្រព័ន្ធអប់រំកុមារតូចនៅកម្ពុជាកាន់តែទទួលបានជោគជ័យ លោក វន សំភាស់ បានលើកឡើងដូចច្នេះថា៖ “ខ្ញុំគិតថាមានប្រាំចំនុចសំខាន់ៗ ដែលក្រសួងនិងអង្គការពាក់ព័ន្ធគួរតែរួមគ្នាធ្វើ នោះគឺ ទី១ ការពង្រឹងឲ្យមានសាលាគំរូ ដោយសារខ្ញុំគិតថាសាលាគំរូ គឺជាសាលាដែលមានគុណភាពនៃការអប់រំទៅដល់កុមារ”។ លោកបានបន្ថែមថា អង្គការ អេដ អេ អាកស្យុង នៅតែប្ដេជ្ញាជាមួយរដ្ឋាភិបាល និងក្រសួងអប់រំ ជាមួយក្រសួងពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំ ចាប់តាំងពីកុមារតូចរហូតទៅដល់បឋមសិក្សា និងមធ្យមសិក្សា ដោយចង់ឃើញសង្គមកម្ពុជាមានការអភិវឌ្ឍន៍ប្រកបទៅដោយចីរភាព និងមានកំណើនសេដ្ឋកិច្ចខ្ពស់នាពេលអនាគត។
ឯកឧត្តម ពុត សាមិត្ត អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួងបច្ចុប្បន្នពិតជាមើលឃើញនិងមានក្ដីបារម្ភចំពោះបញ្ហាសិស្សបោះបង់ចោលការសិក្សា និងគម្លាតយេនឌ័រនៅក្នុងវិស័យអប់រំ។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងនៅតែប្ដេជ្ញាចិត្តរួមគ្នាជាមួយភាគីពាក់ព័ន្ធធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាការបោះបង់សិក្សារបស់សិស្ស និងសំណូមពរនានារបស់អង្គការដៃគូរអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍន៍វិស័យនៅកម្ពុជា កាន់តែមានភាពរីកចម្រើន និងជោគជ័យក្នុងសម័យបដិវត្តកម្មអប់រំនាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ថា ភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល បានរៀបចំសន្និសិទ្ធជាតិលើកទី៦ ស្ដីពី «បរិវត្តកម្មវិស័យអប់រំ» រយៈពេលពីរថ្ងៃគឺ០៧ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ នៅ Factory Phnom Penh ដោយមានការចូលរួមដោយភ្ញៀវជាតិ និងអន្តរជាតិសរុបជិត១០០នាក់ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីពិភាក្សានិងស្វែងរកគន្លឹះក្នុងការកំណែប្រព័ន្ធអប់រំកុមារតូច កុមារមានពិការភាព និងកុមារជួបទុកលំបាក អាចឲ្យពួកគេទទួលបានការអប់រំពេញលេញនៅកម្ពុជា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កុមារដែលជោគជ័យទៅថ្ងៃអនាគត ច្រើនតែមានសមត្ថភាពពិសេស២យ៉ាងនេះ

ទម្លាប់៥យ៉ាងរបស់កូនដែលឪពុកម្តាយគិតថាអាក្រក់ ប៉ុន្តែតាមពិតជាសញ្ញាល្អណាស់សម្រាប់កូន

សាកលវិទ្យាល័យ Stanford បានបង្ហាញថា កុមារដែលកើតពីម្តាយស្ថិតក្នុងក្រុមឈាមប្រភេទនេះគឺឆ្លាតបំផុត

កុំពិបាកចិត្ត បើកូនរបស់អ្នកមានចរិតឆ្មើងឆ្មៃ ហើយពិបាកចិញ្ចឹម ព្រោះលក្ខណៈ ៣ យ៉ាងនេះបង្ហាញថាគេជាក្មេងឆ្លាត

យោបល់ទាំងអស់ (0)