បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-08

ប៉ូលិសខេត្ត Lam Dong បានចាប់ខ្លួនព្រះសង្ឃមួយអង្គពីបទរំលោភបំពានផ្លូវភេទលើព្រះសង្ឃវ័យក្មេងជិត១០អង្គ

#NEW NEWS# #ការរំលោភបំពាន# #ព័ត៌មាន# #​ព្រះសង្ឃ# #ប៉ូលិស# #ប្រទេសវៀតណាម# #ព័ត៍មានអន្តរជាតិ#

2999

កាលពីថ្ងៃទី៧ ខែមេសា ប៉ូលិសខេត្ត Lam Dong បានចាប់ខ្លួនព្រះសង្ឃមួយអង្គពីបទរំលោភបំពានផ្លូវភេទលើព្រះសង្ឃវ័យក្មេងចំនួន៧អង្គនៅវត្ត Thap Thien ក្នុងទីក្រុង Da Lat ខេត្ត Lam Dong ពីឆ្នាំ ២០២៣។

 

លោក Nguyen Dat Vu អាយុ ៣៨ ឆ្នាំ ដែល​មាន​ព្រះនាម Thich Nguyen Huy និង Thich Van Chanh កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ពី​បទ​រំលោភ​លើ​អនីតិជន។ នៅឆ្នាំ ២០១៨ ព្រះចៅអធិការវត្តបានបញ្ជូនព្រះអង្គទៅកាន់មណ្ឌលទី៦ ទីក្រុង Da Lat ដើម្បីមើលការខុសត្រូវលើកុមារាដែលក្រុមគ្រួសារបញ្ជូនមកដើម្បីរៀនធម៌សូត្រ។ កាលពីដើមឆ្នាំនេះ គ្រួសារក្មេងប្រុសមួយចំនួនបានរាយការណ៍ទៅប៉ូលិសថា Vu បានបំពានផ្លូវភេទលើកូនរបស់ពួកគេដែលមានអាយុពី ៩ ទៅ ១៦ ឆ្នាំនៅឯកន្លែងស្នាក់នៅអស់រយៈពេលជាយូរមកហើយ។

 

បន្ទាប់ពីការស៊ើបអង្កេតប៉ូលិសបាននិយាយថា ពួកគេបានរកឃើញភស្តុតាងដែលថា Vu បានប្រព្រឹត្តបទឧក្រិដ្ឋតាំងពីប្រហែលខែសីហាឆ្នាំ ២០២៣ ។ នៅ​ថ្ងៃ​ទី​១ ខែ​មេសា ពួក​គេ​បាន​ចាប់​ផ្តើម​នីតិវិធី​ព្រហ្មទណ្ឌ​ ហើយ​ចាប់​គាត់​ទៅ​ឃុំ​ខ្លួន។

 

លោក Do Ngoc Thanh មេធាវីទីក្រុងហូជីមិញដែលកំពុងផ្តល់ការគាំទ្រផ្នែកច្បាប់ដល់ជនរងគ្រោះបាននិយាយថា សក្ខីកម្មបឋមបង្ហាញថាមានជនរងគ្រោះចំនួន៧នាក់។ តាម​ប្រភព​ពី​អ្នក​ខាងក្នុង​បាន​ឲ្យ​ដឹង​ថា កន្លែង​នោះ​មាន​ក្មេង​ប្រុស​១០​នាក់ និង​៣​នាក់​បាន​ចាកចេញ​ពីវត្តទៅ​ហើយ ។

 

យោងតាមក្រុមប្រឹក្សាព័ត៌មាន និងសារគមនាគមន៍ នៃគណៈសង្ឃវៀតណាមខេត្ត Lam Dong បានឲ្យដឹងថា ទីតាំងដែលឧបទ្ទវហេតុបានកើតឡើង មិនមែនជាកន្លែងស្របច្បាប់ ដែលគ្រប់គ្រងដោយព្រះសង្ឃនោះទេ ប៉ុន្តែជាកន្លែងស្នាក់នៅឯកជនរបស់គ្រួសារនីមួយៗ ហើយម្ចាស់ផ្ទះក៏បានលាចាកលោកហើយ។ នៅខែវិច្ឆិកា ឆ្នាំ ២០២៤ បន្ទាប់ពីទទួលបានព័ត៌មានអំពី Vuរំលោភលើសិក្ខាបទព្រះសង្ឃ ព្រះសង្ឃបានបណ្តេញព្រះអង្គចេញ និងដកហូតការចុះបញ្ជីព្រះសង្ឃ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស