បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-08

ខណៈខិតជិតមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋផ្ដើមការចូលរួមលេងល្បែងប្រជាប្រិយខ្មែរកាន់តែច្រើន

#សង្គម# #ព័ត៌មានសង្គម# #ល្បែងប្រជាប្រិយ#

3310

យុវជន ប្រជាពលរដ្ឋក្មេង ចាស់ ប្រុសស្រី សិស្សានុសិស្ស បានចាប់ផ្តើមចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដោយទីតាំងតាមតំបន់ សាលារៀន ផ្សារនានា បានរៀបចំកម្មវិធីសង្រា្កន្ត ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខិតជិតមកដល់។

ដើមខែមេសាដែលជាខែនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ តាមទីផ្សារកំពុងរៀបចំលក់ជាហូរហែរនូវគ្រឿងតែងលម្អ អង្គញ់ ខ្សែព្រ័ត សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយតាមតំបន់ សាលារៀន វិទ្យាល័យ ផ្សារ ភូមិសង្កាត់នានា កំពុងចាប់ផ្តើមរៀបចំកម្មវិធីសង្រាន្តប្រចាំទីតាំងខ្លួនដើម្បីជួបជុំគ្នាអបអរសាទរឆ្នាំថ្មី ដោយក្នុងកម្មវិធីសង្រាន្តនេះដែរប្រជាពលរដ្ឋមិនភ្លេចនោះទេការលេងល្បែងប្រជាប្រិយ។

ល្បែងប្រជាប្រិយខ្មែរមានជាច្រើនប្រភេទដូចជា ល្បែងទាញព្រ័ត្រ វាយក្អម លោតបាវ ដណ្តើមស្លឹកឈើ លាក់កន្សែង ខ្លែងចាប់កូនមាន់ ចោលឈូង បោះអង្គញ់ ពង្រាត់កូនក្រមុំ ជាដើម ដែលប្រជាពលរដ្ឋអាចលេងកម្សាន្តជាក្រុមមានគ្នាច្រើននាក់ ហើយល្បែងប្រជាប្រិយខ្មែរខ្លះក្រៅពីលេងកម្សាន្តនាំភាពសប្បាយរីករាយហើយនោះ ក៏បានបង្កប់នូវភាពសាមគ្គីជួយគ្នា ល្បងប្រាជ្ញាដើម្បីឈ្នះផងដែរ។

ជាក់ស្តែងដើមខែមេសា គឺនៅថ្ងៃទី១ និងទី២ ខែមេសា ឆ្នាំ២០២៥នេះ សាលាមធ្យមវិចិត្រសិល្បៈបានរៀបចំកម្មវិធីសង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ ដោយកម្មវិធីនេះបានបង្ហាញទិដ្ឋភាពកម្សាន្តសប្បាយរបស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសាធារណជន លេងល្បែងប្រជាប្រិយខ្មែរ ប្រកបដោយស្នាមញញឹមនិងភាពស្និទស្នាល ក្នុងទាំងនៅថ្ងៃទី១ និងថ្ងៃទី២។

រីឯនៅតាមវិទ្យាល័យមួយចំនួននៅបណ្តារាជធានី-ខេត្ត ការរៀបចំកម្មវិធីសង្រ្កាន្តតែងតែមិនភ្លេចនូវការលេងល្បែងប្រជាប្រិយ និងចង្វាក់រាំប្រពៃណី ដែលនេះស្តែងឲ្យឃើញពីការចូលរួមថែរក្សាវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ពីយុវជនជំនាន់ថ្មី និងតទៅមុខបន្តទៀត។ នៅតាមផ្សារមួយចំនួនដូចជាផ្សារថ្មីជាដើមក៏បានរៀបចំសង្រ្កាន្តឆ្នាំថ្មី និងបានលេងល្បែងប្រជាប្រិយ ដោយមានការចូលរួមលេងពីអាជីវករ និងអ្នកទិញ ក៏ដូចជាទេសចរបរទេសផងដែរ។

ក្រលេកទៅមើលនៅតំបន់ផ្លូវថ្មើរជើង (Walk Street) ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ សាធារណជន ប្រជាពលរដ្ឋ ក្មេងចាស់ប្រុស-ស្រី​ រួមអ្នកអ្នកដំណើរបរទេសផងដែរ បានប្រមូលគ្នាលេងល្បែងប្រជាប្រិយ ដូចជា ល្បែងទាញព្រ័ត្រ វាយក្អម ដណ្តើមស្លឹកឈើ លាក់កន្សែង បោះអង្គញ់ ពង្រាត់កូនក្រមុំ ជាដើម និងសម្តែងរបាំបុរាណ ចម្រៀងប្រពៃណី ល្ខោន យីកេ កំប្លែងខ្លី និងចាប៉ីដងវែងផងដែរ។

តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានរៀបចំឡើងរយះពេល ៣ថ្ងៃដោយមានការរៀបចំកម្មវិធីទៅតាមថ្ងៃនីមួយៗផងដែរ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្ដសប្បាយជាច្រើនដូចជា លេងបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែង និងរាំវង់ជាដើម ព្រមទាំងមានរបាំត្រុដិផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

លី ផានី

· 04-09

😍

លី ផានី

· 04-09

😍

098969769

· 04-08

😍😍😍

  • 1
ទៅកាន់

ការណែនាំពិសេស