
TNAOT News
· 04-09
ទណ្ឌិតចំនួន៩០០ នាក់នឹងត្រូវស្នើសុំបន្ធូរបន្ថយនិងលើកលែងទោស សម្រាប់បុណ្យចូលឆ្នាំខ្មែរ និងវិសាខបូជា ឆ្នាំ២០២៥
#NEW NEWS# #វិសាខបូជា# #សង្គម# #ព័ត៌មានសង្គម# #ទណ្ឌិត#
2415
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសរុប៩០០ នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ មានការអញ្ជើញចូលរួមពីសំណាក់អ្នកពាក់ព័ន្ធនៃគណៈកម្មការថ្នាក់ជាតិ, តំណាងអយ្យការទទួលបន្ទុកមណ្ឌលអប់រំកែប្រែទាំង៤ និងប្រធានមណ្ឌលអប់រំកែប្រែទាំង៤ ព្រមទាំងមន្ត្រីជំនាញមួយចំនួននៃក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ។
ថ្លែងក្នុងកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ឯកឧត្តម កើត រិទ្ធ បានគូសបញ្ជាក់ថា គណៈកម្មការថ្នាក់ជាតិបានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើរសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន ៤៩៤ នាក់ (ស្រី ៣៥នាក់) និងពិធីបុណ្យវិសាខបូជា ចំនួន ៤០៦ នាក់ (ស្រី ៤១នាក់) សរុបទាំងពីរកម្មវិធីបមានចំនួន ៩០០ នាក់ (ស្រី ៧៦ នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី-ខេត្តចំនួន២១ និងមណ្ឌលអប់រំកែប្រែចំនួន៤។
យោងតាមលទ្ធផលនៃការពិនិត្យ និងសម្រេចរបស់គណៈកម្មការជាតិ នឹងត្រូវលើកទៅទូលថ្វាយព្រះមហាក្សត្រ ដើម្បីទ្រង់ឡាយព្រះហស្តលេខាសម្រេចចុងក្រោយដើម្បីអនុលោមទៅតាមនីតិវិធី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Harbin ពង្រីកពេលវេលាឆ្លងកាត់លើកលែងទិដ្ឋាការ

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

យោបល់ទាំងអស់ (3)
098969769
· 04-09
😍😍😍
កូដណែនាំ 91815366
· 04-09
👌👌
អូនតា លេខកូដ63230368
· 04-09
👌👌
- 1
ទៅកាន់