បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-11

សមត្ថកិច្ចឃាត់ជនសង្ស័យបានម្នាក់​ ខណៈម្នាក់ទៀតកំពុងគេចខ្លួន ករណីលួចស្រាបៀរផ្ទះលក់ចាប់ហួយ

#NEW NEWS# #សង្គម# #ក្រុងតាខ្មៅ# #ព័ត៌មានសង្គម# #ករណីលួច#

2475

ក្រោយមានការចែករំលែកនូវវីដេអូពីកាមេរ៉ាសុវត្ថិភាព ករណីបុរស ២នាក់ ជិះម៉ូតូធ្វើសកម្មភាពលួចស្រាបៀរ ផ្ទះលក់ចាប់ហួយ នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ បាន ០១នាក់ ៖

-ករណី អំពើលួច (ស្រាបៀរ និងទូរសព្ទដៃ) 

-កើតហេតុ៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៩:៣០នាទី

-នៅចំណុច៖ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ ០១នាក់៖ មិនស្គាល់ឈ្មោះ មិនបានមកដាក់ពាក្យបណ្តឹង មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្ភារបាត់បង់៖ ស្រាបៀ ABC ចំនួន០២កេស។

ជនសង្ស័យចំនួន០២នាក់៖

១-ឈ្មោះ មហាម៉ាត់ សេនណុល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

-ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល ០៦ខែ ករណីអំពើលួច។

-ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន (+)។

២-ឈ្មោះ ហៅក្រៅ ញ៉ាញ់ ភេទប្រុស អាយុ២០ឆ្នាំ មិនស្គាល់ទីលំនៅ (គេចខ្លួន)។

វត្ថុតាងចាប់យក៖ ទូរសព្ទចំនួន០២គ្រឿង (ម៉ាក Samsung មួយគ្រឿង និងម៉ាក OPPO មួយគ្រឿង)។

តាមការសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ ញ៉ាញ់ ពិតជាបាននាំគ្នាធ្វើសកម្មភាពលួចស្រាបៀរ ABC របស់គេនៅចំណុចភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ប្រាកដមែន តែស្រាបៀរនោះពួកគាត់បានយកទៅលក់បានមួយកេសតម្លៃ ២០ដុល្លារ យកលុយស៊ីចាយអស់ហើយ។ ចំណែកទូរសព្ទម៉ាក OPPO ពួកគាត់លួចនៅម្តុំគល់ស្ពាន់វត្តព្រែកសំរោង រីឯទូរសព្ទ Samsung ពួកគាត់លួចនៅភូមិលេខ២ សង្កាត់ស្វាយរលំ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស