
TNAOT News
· 04-12
លោក Yoon Suk Yeol បានចាកចេញពីលំនៅដ្ឋានប្រធានាធិបតីជាផ្លូវការ
#ប្រធានាធិបតី# #NEW NEWS# #ព័ត៌មាន# #លំនៅដ្ឋាន# #លោក Yoon Suk Yeol# #ចាកចេញ# #ព័ត៍មានអន្តរជាតិ#
1877
អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានចាកចេញពីលំនៅដ្ឋានប្រធានាធិបតីក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃសុក្រទៅកាន់ផ្ទះឯកជនរបស់លោក មួយសប្តាហ៍បន្ទាប់ពីតុលាការធម្មនុញ្ញដកចេញពីតំណែងជុំវិញការដាក់ច្បាប់អាជ្ញាសឹករបស់លោកនៅក្នុងខែធ្នូ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រថយន្តដឹកទំនិញត្រូវបានគេមើលឃើញថាកំពុងបើកបរចូល និងចេញពីបរិវេណលំនៅដ្ឋានប្រធានាធិបតីដែលស្ថិតក្នុងសង្កាត់ Hannam-dong ដែលជាកន្លែងនៃប្រតិបត្តិការអនុវត្តច្បាប់ដ៏ធំនៅក្នុងខែមករា ដែលនាំទៅដល់ការឃុំខ្លួន Yoon ។ Yoon ដែលកំពុងប្រឈមមុខនឹងការកាត់ក្តីព្រហ្មទណ្ឌលើការចោទប្រកាន់ពីបទបះបោរត្រូវបានដោះលែងពីមន្ទីរឃុំឃាំងកាលពីខែមីនា បន្ទាប់ពីតុលាការក្រុងសេអ៊ូលលុបចោលការចាប់ខ្លួនគាត់។
លោក Yoon និងប្រពន្ធរបស់គាត់ Kim Keon Hee រួមជាមួយនឹងសត្វចិញ្ចឹមចំនួន ១១ ក្បាលរបស់ពួកគេ បានត្រឡប់ទៅផ្ទះឯកជនរបស់ពួកគេវិញនៅភាគខាងត្បូងទីក្រុងសេអ៊ូល។ នៅពេលដែលឡានពណ៌ខ្មៅរបស់គាត់មកដល់ច្រកទ្វារនៃបរិវេណប្រធានាធិបតី Yoon បានដើរចេញ ទាំងញញឹម និងគ្រវីដៃទៅកាន់អ្នកគាំទ្ររបស់គាត់ ចាប់ដៃ និងឱបពួកគេរាប់សិបនាក់ មុនពេលចូលឡានវិញ ហើយចាកចេញពីកន្លែងនោះ។យ៉ាងណាមិញ ក្រោយលោក Yoonត្រូវបានដកចេញពីតំណែង កូរ៉េខាងត្បូងក៏នឹងរៀបចំការបោះឆ្នោតមួយនៅថ្ងៃទី ៣ ខែមិថុនាខាងមុខដើម្បីត្រៀមជ្រើសរើសប្រធានាធិបតីថ្មីផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគាំទ្រឲ្យព្យួរអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កើនឱកាសនៃការចោទប្រកាន់

កីឡាករក្នុងនិងក្រៅប្រទេសចូលរួមកម្មវិធីរួមអបអរសាទរពិធីបុណ្យYuanxiaoនៅក្នុងលំនៅដ្ឋានសម្រាប់កីឡាករព្រឹត្តិកាណ៍កីឡាអាស៊ីរដូវរងា

អភិបាលខេត្តកំពត ស្នើសេវាករឲ្យរួមគ្នាអនុវត្តន៍គោលការណ៍ ៣ចំណុចសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

លោក Musk ឆ្លើយតបទៅនឹងលោក Trumpទៅនឹងការងារដែលផ្តល់ឲ្យ

យោបល់ទាំងអស់ (0)