
TNAOT News
· 04-12
ស្ថាបនិកពិធីបុណ្យភូមិ ទទូចស្នើសុំយុវជនបន្តអភិរក្សប្រពៃណីវប្បធម៌ខ្មែរអំឡុងពិធីចូលឆ្នាំថ្មី
#បុណ្យភូមិ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
2353
ស្ថាបនិក និងជាអ្នកផ្ដួចផ្ដើមរៀបចំពិធីបុណ្យភូមិកញ្ញា កេសរ អះអាងថា ពិធីបុណ្យមួយភូមិ នៅតែទទួលបានការគាំទ្រច្រើនពីយុវជនពីមួយឆ្នាំទៅមួយឆ្នាំ យ៉ាងណាមិញស្ថានិកបុណ្យភូមិរូបនេះ នៅតែបន្តអំពាវនាវអោយយុវជនចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ខ្មែរអោយបានខ្ជាប់ខ្ជួនក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។
ថ្លែងប្រាប់សារព័ត៌មាន TNAOT News នាអំឡុងពិធីបុណ្យភូមិឆ្នាំទី១២ នៅវត្តស្វាយអណ្ដែត កញ្ញា កេសរ ស្ថាបនិកបុណ្យភូមិ បានលើកឡើងថា ការថែរក្សាមរតកវប្បធម៌ប្រពៃណីដូនតាខ្មែរ គឺជាកិច្ចការចាំបាច់ដែលយុវជនជំនាន់ក្រោយត្រូវចូលរួមថែរក្សា និងអភិរក្ស ត្បិតបច្ចុប្បន្នកញ្ញា កេសរ មើលឃើញថា ទម្រង់សិល្បៈប្រពៃណីមួយចំនួនស្ទើរតែបាត់បង់ និងមិនសូវមានអ្នកគាំទ្រនោះឡើយ។
កញ្ញា កេសរ បានបង្ហាញអារម្មណ៍រំភើប និងរីករាយ ខណៈតាមរយៈការរៀបចំពិធីបុណ្យភូមិជារៀងរាល់ឆ្នាំ គឺយុវជនមកពីគ្រប់ទិសទី បានបង្ហាញស្មារតីគាំទ្រពិធីបុណ្យមួយនេះ១២ឆ្នាំមកហើយ ខណៈបុណ្យភូមិពីមួយឆ្នាំទៅមួយឆ្នាំ តែងតែព្យាយាមរំលេចនៅសិល្បៈប្រពៃណី ជាពិសេសល្ខោនយីកេ និងរបាំក្ងោក រួមជាមួយសិល្បៈប្រពៃណីដ៍ទៃផ្សេងទៀត ដើម្បីអាចឲ្យយុវជនជំនាន់ក្រោយបានទស្សនា និងបន្តថែរក្សាឲ្យគង់វង្ស។
យុវជន ស្រុន សុជា បានបង្ហាញអារម្មណ៍រីករាយដែលបានមកចូលរួមពិធីបុណ្យភូមិនៅឆ្នាំនេះ ដោយសារយុវជនរូបនេះ មើលឃើញថាពិធីបុណ្យឆ្នាំនេះ គឺមានការរៀបចំល្អ និងមានដាក់កម្មវិធីកម្សាន្តសប្បាយៗច្រើន ជាពិសេសមានទស្សនីយភាពល្ខោនយីកេ និងទម្រង់សិល្បៈបុរាណផ្សេងៗជាច្រើនទៀត។
យុវជនរូបនេះ ទទូចចង់អោយមានការរៀបចំពិធីបុណ្យភូមិជារៀងរាល់ឆ្នាំ ដើម្បីបើកឱកាសយុវជនជំនាន់ក្រោយ បានចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីដូនតាខ្មែរ និងបានចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ដូចជា ចោលឈូង ទាញព្រ័ត្រ បោះអង្គញ់ និងលាក់កន្សែងជាដើម។
យ៉ាងណាមិញ យុវជនរូបស្រស់រូបនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋនិងយុវជនចូលរួមទស្សនាពិធីបុណ្យភូមិអោយបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់ស្ថាបនិកបុណ្យភូមិ និងក្រុមកាងារ មានកម្លាំងចិត្តដើម្បីបង្កើតកម្មវិធីបុណ្យភូមិអោយមានជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា ពិធីបុណ្យភូមិឆ្នាំទី១២ ប្រារពធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៥ នៅវត្តស្វាយអណ្ដែត ស្ថិតនៅក្នុង ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង ៧យប់ ដោយមានកម្មវិធីកម្សាន្តសប្បាយៗជាច្រើនដូចជា៖ ចោលឈូង បោះអង្គញ់ ពង្រាត់កូនក្រមុំ របាំចម្រុះបុណ្យភូមិ និងផ្ទាំងទស្សនីយភាពល្ខោនលបុរាណផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អភិបាលខេត្តកំពត ស្នើសេវាករឲ្យរួមគ្នាអនុវត្តន៍គោលការណ៍ ៣ចំណុចសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

វីដេអូ៖ ចាក់ឲ្យពេញៗទុកទៅលេងស្រុក! តម្លៃប្រេងឥន្ធនៈចុះ១៥០រៀលក្នុងមួយលីត្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ មេសា

រឿងដែលមនុស្សស្រីគិតខុស ក្នុងការសម្រេចចិត្តរៀបការ ទើបធ្វើឱ្យជីវិតគូមិនសមប្រកប

ពិធីប្រគល់ពានរង្វាន់ Goblet Awards នៃមហោស្រពភាពយន្តអន្តរជាតិក្រុងសៀងហៃលើកទី ២៦ បានប្រារព្ធធ្វើ

យោបល់ទាំងអស់ (0)