បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-12

អត្តពលិកកីឡាឃីកបុកស៊ីងកម្ពុជា ឈ្នះមេដាយ៧គ្រឿងពីព្រឹត្តិការណ៍ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកពិភពលោកនៅថៃ

#ប្រទេសថៃ# #NEW NEWS# #សង្គម# #សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា# #ឈ្នះមេដាយមាស# #អត្តពលិក# #ព័ត៌មានសង្គម#

2319

បេសកម្មប្រជែងមេដាយរបស់ អត្តពលិកកីឡាឃីកបុកស៊ីងកម្ពុជា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកពិភពលោក (Kickboxing World Cup) លើកទី១ នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៧-១២ ខែមេសា ដែលមាន ៥២ប្រទេសចូលរួម បានបញ្ចប់ហើយ ដោយអត្តពលិកកម្ពុជាដណ្តើមបានមេដាយសរុប៧គ្រឿង ក្នុងនោះមេដាយមាស២គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ២។នេះបើយោងតាមការបញ្ជាក់ ប្រាប់ពី ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ពីប្រទេសថៃ តាមប្រព័ន្ធតេលេក្រាម នាយប់ថ្ងៃទី១១ ខែ មេសា ឆ្នាំ២០២៥។

ឯកឧត្តម ប្រធានសហព័ន្ធ បានគូសបញ្ជាក់ថា នេះគឺជាជោគជ័យមួយក្នុងឆ្នាំ២០២៥ សម្រាប់កម្ពុជា បន្ទាប់ពី កីឡាករ កីឡាការិនី ឃីកបុកស៊ីងកម្ពុជា បានខិតខំហ្វឹកហាត់ដុះខាត់សមត្ថភាពជាច្រើនខែកន្លងមក។ តែទោះជាបែបនេះក្តី សម្រាប់បេសកម្មចូលរួមប្រជែងមេដាយនៅស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ សហព័ន្ធនឹងសម្រួចការហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីស្វែងរកមេដាយឱ្យបានច្រើនបន្ថែមទៀតជូនកម្ពុជា។

សូមបញ្ជាក់ថា បេសកម្មចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកពិភពលោក (Kickboxing World Cup) លើកទី១ នៅទីក្រុងបាងកក ប្រទេសថៃនេះ មានអត្តពលិកជាង ១ពាន់នាក់ មកពី ៥២ប្រទេសជុំវិញពិភពលោកចូលរួម ខណៈដែល កម្ពុជាបានបញ្ជូន កីឡាករ-កីឡាការិនី ១៣ រូប ទៅចូលរួម ដោយទទួលបានការអនុញ្ញាត និងគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស