
TNAOT News
· 04-12
មនុស្ស ៣ នាក់ស្លាប់ និង ១ នាក់រងរបួស ក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចនៅរដ្ឋ Florida ភាគខាងត្បូង
#NEW NEWS# #ព័ត៌មាន# #រដ្ឋ Florida# #ធ្លាក់យន្តហោះ# #ភាគខាងត្បូង# #ព័ត៍មានអន្តរជាតិ#
3617
មនុស្សចំនួន៣ នាក់បានស្លាប់ បន្ទាប់ពីយន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់នៅជិតផ្លូវហាយវេដ៏សំខាន់មួយក្នុងទីក្រុង Boca Raton រដ្ឋ Florida សហរដ្ឋអាមេរិកកាលពីរសៀលថ្ងៃសុក្រ។
យន្តហោះប្រភេទ Cessna 310 បានធ្លាក់នៅម៉ោងប្រហែល ១០៖២០ ព្រឹក បន្ទាប់ពីចាកចេញពីអាកាសយាន្តដ្ឋាន Boca Raton នៅម៉ោង ១០៖១៣ ព្រឹកម៉ោងក្នុងស្រុក។ យន្តហោះកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Tallahassee ។ ទិន្នន័យពី Flightradar24 បានបង្ហាញថា យន្តហោះព្យាយាមត្រឡប់ទៅព្រលានយន្តហោះ Boca ភ្លាមៗបន្ទាប់ពីហោះឡើង។ ក្រុមមន្ត្រីបាននិយាយថា យន្តហោះនេះកំពុងជួបបញ្ហាមេកានិច។
នៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ប៉ូលិសបានបញ្ចាក់ថា មនុស្សនៅលើយន្តហោះនោះ ទំនងប្រហែលជាមិននៅរស់ទេ បន្ទាប់ពីពិនិត្យបំណែកយន្តហោះនៅលើផ្លូវយោធា។ បុរសម្នាក់ដែលជិះក្នុងរថយន្តរបស់គាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះដោយរបួសមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
ប៉ូលិសបាននិយាយថា គាត់បានបើកបរឆ្លងកាត់ការផ្ទុះយ៉ាងសន្ធោសន្ធៅនោះដែលបណ្តាលមកពីការធ្លាក់ហើយទៅបុកដើមឈើ។ យ៉ាងណាមិញគេនៅមិនទាន់ដឹងពីមូលហេតុជាក់លាក់ដែលនាំឲ្យការធ្លាក់យន្តហោះខ្នាតតូចនេះនៅឡើយទេ ដោយប៉ូលិសនឹងបើកការស៊ើបអង្កេតបន្ត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)