
TNAOT News
· 04-12
មន្ត្រីជំនាញ បង្កើនការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងApp NoDrug ក្នុងឱកាសឆ្នាំថ្មី
#គ្រឿងញៀន# #រាជធានីភ្នំពេញ# #មន្ត្រីជំនាញ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ចូលឆ្នាំថ្មី#
2479
អគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ រួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋទៅលេងស្រុកកំណើតនៅចំណតរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញរង្វង់មូលនាងមច្ឆា គល់ស្ពានជ្រោយចង្វារ និងឬស្សីកែវ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើកិច្ចសហការជាមួយនឹងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ សហការផ្សព្វផ្សាយនៅក្នុង កម្មវិធីមួយចំនួន មានដូចជា៖ ១.ការផ្ញើសារអប់រំពីបញ្ហាគ្រឿងញៀនក្នុងពិធីប្រគុំតន្ត្រី រាំកម្សាន្ត, ២. ការដាក់បញ្ចាំងផ្ទាំងរូបភាពជំរុញការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅលើផ្ទាំងប៉ាណូអេឡិចត្រូនិក នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ដូចជាសាខាតាមបណ្ដាខេត្ត, ៣. ការដាក់តាំងបដាតាមទីតាំងសំខាន់ៗ, ៤. បិទស្ទីកឃ័រ QR Code App NoDrug សម្រាប់បិទផ្សាយនៅលើរថយន្តក្រុង ៦០០គ្រឿង ដែលជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំទាញយក និងប្រើប្រាស់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានស្នើសុំ និងផ្ដល់ស្ទីកឃ័រ QR Code App NoDrug សម្រាប់បិទផ្សាយនៅលើរថយន្តក្រុងចំនួន ៦០០គ្រឿង ដែលនឹងជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំទាញយក និងប្រើប្រាស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Wiz Khalifa ឆ្លើយតបបែបនេះ ក្រោយចាប់ខ្លួនពីបទ ប្រើប្រាស់គ្រឿងញៀនក្នុងសម្ដែងលើឆាក

កុំសុំឱកាស ត្រូវបង្កើតបង្កើនសមត្ថភាព!

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

ម្ចាស់ឆ្នាំទាំង ៣ រាសីមានពន្លឺឡើងវិញហើយ នៅ ឆ្នាំក្រោយអាចទិញឡាន ទិញផ្ទះបាន

យោបល់ទាំងអស់ (0)