
TNAOT News
· 04-12
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥
#ភ្ញៀវទេសចរ# #គ្រឿងញៀន# #បណ្តុំព័ត៌មានថ្មីៗ# #លោក Yoon Suk Yeol# #សង្គម# #ព័ត៌មានសង្គម# #ប្រធានរដ្ឋសភា#
3181
១. សម្ដេចធិបតី៖ ចិនជាមិត្តមួយមិនអាចខ្វះបានសម្រាប់កម្ពុជាដែលបានគាំទ្រក្នុងការអភិវឌ្ឍរីកចម្រើនក្នុងផ្នែកសេដ្ឋកិច្ច-សង្គមកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ចិនជាមិត្តមួយមិនអាចខ្វះបានសម្រាប់កម្ពុជា ដែលបានគាំទ្រក្នុងការអភិវឌ្ឍរីកចម្រើនក្នុងផ្នែកសេដ្ឋកិច្ច សង្គមនៅទូទាំងប្រទេសកម្ពុជា។
២. ក្រសួងការងារសូមការអធ្យាស្រ័យដល់កម្មករនិយោជិត និងម្ចាស់អាជីវកម្ម ប្រសិនមានករណីយឺតយ៉ាវផ្តល់សេវាក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី
ខណៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានខិតជិតមកដល់ កម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ នៅទូទាំងប្រទេសភាគច្រើន បាននិងកំពុងធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងប្រារព្ធពិធីផ្សេងៗតាម ទំនៀមទម្លាប់ ប្រពៃណី សាសនា និងមានការធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា ប្រកបដោយភាពសប្បាយរីករាយ។
៣. ដំណឹងថ្មី! កូនសត្វត្រយងចង្កំក-ស និងកូនសត្វរំពេទន្លេ ចាប់ផ្តើមការហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ!
ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF-កម្ពុជា បានប្រទះឃើញកូនសត្វត្រយងចង្កំក-ស និងកូនសត្វរំពេទន្លេចំនួន ៦៩ ក្បាល ចាប់ផ្តើមហើរចេញពីសំបុក នៅខេត្តស្ទឹងត្រែង និងក្រចេះ។
៤. ម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ Zea pov ចេញមុខសុំទោសជាសាធារណៈក្រោយប្រើពាក្យសម្តីអសីលធម៌លើស្ត្រី
កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Zea Pov បានបង្ហោះនូវវីដេអូដោយប្រើប្រាស់ពាក្យសម្តីអសីលធម៌ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃនៃសីលធម៌សង្គម តម្លៃស្ត្រី និងប្រពៃណីវប្បធម៌ខ្មែរដ៏ល្អផូរផង់ ហើយក៏ជាគម្រូមិនល្អសម្រាប់យុវជនខ្មែរគ្រប់រូប ជាហេតុធ្វើឱ្យមានការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងឥស្លាម រហូតនាំឱ្យមានការរីករាលដាលទៅជាជម្លោះរវាងពុទ្ធសាសនិក និងឥស្លាមសាសនិកថែមទៀត។
៥. មន្ត្រីជំនាញ បង្កើនការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងApp NoDrug ក្នុងឱកាសឆ្នាំថ្មី
អគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ រួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋទៅលេងស្រុកកំណើតនៅចំណតរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញរង្វង់មូលនាងមច្ឆា គល់ស្ពានជ្រោយចង្វារ និងឬស្សីកែវ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។
៦. ប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់កម្ពុជា ក្នុងកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល
ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ដែលជាប្រព័ន្ធគោលនយោបាយបានទទួលជោគជ័យនៅកម្ពុជា គឺនយោបាយឈ្នះ-ឈ្នះ និងយុទ្ធសាស្ត្រស្ថាបនាប្រទេសឡើងវិញក្រោយសង្គ្រាម។
៧. មុខរបរចម្លាក់ ប្រាក់ស្ពាន់ របស់អ្នកស្រុកពញាឮ នូវតែមានតម្រូវការទីផ្សារក្រោយទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ
មុខរបរចម្លាក់ ប្រាក់ស្ពាន់ របស់អ្នកស្រុកពញាឮ ខេត្តកណ្តាល នៅតែបន្តមានតម្រូវការទីផ្សារមិនសាបសូន្យក្រោយពីទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
៨. ជើងហោះហើរជាង ៤០០ ត្រូវបានលុបចោល ដោយសារខ្យល់បក់បោកខ្លាំងវាយប្រហារនៅភាគខាងជើងប្រទេសចិន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយថា ខ្យល់បក់ខ្លាំងបានធ្វើឲ្យមានការបំផ្លិចបំផ្លាញនៅក្នុងទីក្រុងប៉េកាំង និងផ្នែកខ្លះនៃភាគខាងជើងប្រទេសចិននៅថ្ងៃសៅរ៍នេះដែលបណ្តាលឲ្យជើងហោះហើររាប់រយត្រូវបានលុបចោល និងខ្សែរថភ្លើងដ៏ពេញនិយមនិងទាក់ទាញត្រូវបានផ្អាកជាបណ្តោះអាសន្ន។
៩. សាធារណរដ្ឋដូមីនីកចេញរបាយការណ៍ផ្លូវការស្តីពីការដួលរលំដែលបានសម្លាប់មនុស្សកើនដល់ ២២១ នាក់
រដ្ឋាភិបាលសាធារណរដ្ឋដូមីនីកបានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃសុក្រ ស្តីពីការបាក់ស្រុតដំបូលដ៏គួរឲ្យរន្ធត់នៅឯក្លឹបរាត្រីមួយនៅដើមសប្តាហ៍នេះ ដែលបានបណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ២២១ នាក់។
១០. លោក Yoon Suk Yeol បានចាកចេញពីលំនៅដ្ឋានប្រធានាធិបតីជាផ្លូវការ
អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានចាកចេញពីលំនៅដ្ឋានប្រធានាធិបតីក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃសុក្រទៅកាន់ផ្ទះឯកជនរបស់លោក មួយសប្តាហ៍បន្ទាប់ពីតុលាការធម្មនុញ្ញដកចេញពីតំណែងជុំវិញការដាក់ច្បាប់អាជ្ញាសឹករបស់លោកនៅក្នុងខែធ្នូ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)