បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-13

ឯកឧត្តម ពេជ សោភ័ន និងលោកជំទាវ បានអញ្ជើញមកទស្សនាស្ដង់លក់ទំនិញ កន្លែងលក់ចំណីអាហារ និងទស្សនាសិល្បៈនានានៅផ្លូវថ្មើរជើង

#ឯកឧត្តម ពេជ សោភ័ន# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ទស្សនាសិល្បៈ#

2009

ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុករបសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ អមដំណើរដោយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ នាយប់ថ្ងៃ ទី១២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញកំសាន្តទស្សនាស្ដង់លក់ទំនិញ កន្លែងលក់ចំណីអាហារ និងទស្សនាសិល្បៈនានានៅផ្លូវថ្មើរជើង (Walk Street)។

សូមបញ្ជាក់ជូនថា ក្នុងសប្ដាហ៌នេះ​ និងសប្ដាហ៌ក្រោយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំរបាំប្រជាប្រិយនៅផ្លូវថ្មីរជើង (Walk Street) មានរយៈពេល៥ថ្ងៃ ដោយនៅមុនចូលឆ្នាំ២ថ្ងៃ និងក្នុងថ្ងៃចូលឆ្នាំខ្មែរ ៣ថ្ងៃ។ ផ្អែកតាមការជូនដំណឹងពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ទីរនឹងរៀបចំឲ្យមានទម្រង់សិល្បៈផ្សេងៗគ្នារយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦មេសា ឆ្នាំ២០២៥ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីទាំងនៅសង្គ្រាន្តវត្តភ្នំ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំអនុវត្តផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ ដោយឡែកនៅតាមបណ្តោយផ្លូវថ្មើរជើងនាមាត់ទន្លេវិញនៅថ្ងៃទី១២ មេសា មានរបាំបួងសួង, ថ្ងៃទី១៣ មេសា មានល្ខោនខោល របាំកន្តែរ៉ែ, ថ្ងៃទី១៤ មេសា មានល្ខោនបាសាក់ យក្ខីនី, ថ្ងៃទី១៥ មេសា មានល្ខោនបាសាក់ និងថ្ងៃទី១៦មេសា មានការសម្តែងក្បាច់គុនល្បុកតោ។

ជាមួយគ្នានេះ​លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវថ្មើរជើងជាតំបន់ស្ងួតហាមមិនឱ្យមានការលេងបាញ់ទឹក,ប៉ាតម្សៅជាដើម។ តែបងប្អូនអាចទៅលេងនៅសង្គ្រាន្តវត្តភ្នំបាន។ ក្នុងនាមអាជ្ញាធរដែនដី លោកស្រីដោ សម្ភស្ស បានអំពាវនាវដល់បងប្អូនអាជីវករ លក់ ដូរ ក៏ដូចបងប្អូនអ្នកធ្វើដំណើរទៅលេងកំសាននៅផ្លូវថ្មើរជើងសូមចូលរូមសម្អាត អនាម័យ បរិស្ថានដោយរក្សាបានភាពស្អាតសក្ត័សមជាកន្លែងដើរលេងកំសាន្ត នឹងទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

កូដណែនាំ 91815366

· 04-13

👌👌

លី ផានី

· 04-13

😍

mithonaKh

· 04-13

good night

陈宝平

· 04-13

Aussie Aussie

  • 1
ទៅកាន់

ការណែនាំពិសេស