TNAOT News

· 04-13

អាជ្ញាធរខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម នៅស្រុកព្រៃនប់

#ខេត្តព្រះសីហនុ# #សង្គម# #អាជ្ញាធរ​# #DEVELOPING NEWS# #ព័ត៌មានសង្គម# #គ្រឿងសង្ហារិម#

1906

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំ តំណាងមន្ទីរ អង្គភាព និងមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។ តាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន រោងចក្រនេះគ្រោងនឹងប្រើប្រាស់កម្លាំងពលកម្ម៣២៨នាក់ នៅដំណាក់កាលចាប់ផ្តើម និង ៦៣៨នៅពេលដំណើរការពេញសមត្ថភាព។

ក្នុងឱកាសនោះ លោកអភិបាលរង បានស្នើដល់វិនិយោគិនត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់មន្ទីរអង្គភាពជំនាញ និងគោរពច្បាប់ គត្តិយុត្តនានារបស់កម្ពុជា។

បន្ថែមពីលើនេះ លោកបានសំណេះសំណាល និងពន្យល់វិនិយោគិនអំពីស្ថានភាពសេដ្ឋកិច្ច នយោបាយសាកលនាពេលបច្ចុប្បន្ន និងបានណែនាំឱ្យវិនិយោគិនបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាប្រយោជន៍អ្នកវិនិយោគនៅកម្ពុជាជាអតិបរមាផងដែរ៕​

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស