បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-13

កម្លាំងជាង ២០០នាក់ ត្រៀមជាស្រេចដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូន ពលរដ្ឋទូទាំងខេត្តកណ្ដាល ក្នុងឱកាសចូលឆ្នាំថ្មី

#ខេត្តកណ្ដាល# #NEW NEWS# #សន្តិសុខ# #សង្គម# #កម្លាំង# #សុវត្ថិភាព# #ព័ត៌មានសង្គម# #បុណ្យចូលឆ្នាំថ្មី#

2193

កងរាជអាវុធហត្ថខេត្តកណ្ដាល បានត្រៀមកម្លាំងជិត២០០នាក់ ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តខេត្តកណ្ដាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៥នេះ។ នេះបើតាមការលើកឡើងរបស់ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល។ 

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានឲ្យដឹងថា អាវុធហត្ថខេត្តកណ្ដាល បានត្រៀមកម្លាំងជាង ២០០នាក់រួចរាល់ និងត្រៀមមធ្យោបាយ គ្រឿងបំពាក់សម្ភារៈបរិក្ខា ត្រៀមអន្តរាគមន៍ចំណុចខ្ពស់ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមដងផ្លូវ ជូនឥស្សរជនជាន់ខ្ពស់ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តសប្បាយរីករាយនៅតាមទីវត្តអារាម ទីកន្លែងសប្បាយភាព និងរម្មណីដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយបានដាក់ពង្រាយ តាមទីសាធារណៈ តាមតំបន់ទេសវរណ៍ រមណីយដ្ឋាន តាមក្រុង-ស្រុក ឃុំ-សង្កាត់ ដើម្បីការពារប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានទាន់ពេលវេលា។

យ៉ាងណាមិញ លោកមេបញ្ជាការ ក៏នៅតែស្នើឱ្យប្រជាពលរដ្ឋសហការជាមួយកងកម្លាំង និងរាយការណ៍ឱ្យបានទាន់ពេលវេលា ប្រសិនបើប្រទះឃើញ ឬជួបនូវឧបទ្ទវហេតុណាមួយជាយថាហេតុ ដើម្បីឱ្យកម្លាំងសមត្ថកិច្ចជួយសង្រ្គោះបានទាន់ពេលវេលាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)