បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-13

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #គ្រោះរញ្ជួយដី# #អាហារសមុទ្រ# #សង្គម# #ត្រីផ្សោត# #ជប៉ុន# #ព័ត៌មានសង្គម#

2938

១. សម្តេចធិបតី ផ្ញើសារជូនពរពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែកៀកខិតជិតចូលមកដល់ ប្រជាពលរដ្ឋក៏សម្រុកធ្វើដំណើរទៅស្រុកកំណើត ដែលមានគោលដៅទៅតាមបណ្តាខេត្តនានា ដើម្បីជួបជុំក្រុមគ្រួសារ និងទៅកម្សាន្តនៅតាមបណ្ដាខេត្តនានា។

២. អាជ្ញាធរខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម នៅស្រុកព្រៃនប់

នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំ តំណាងមន្ទីរ អង្គភាព និងមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៣. កម្លាំងជាង ២០០នាក់ ត្រៀមជាស្រេចដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូន ពលរដ្ឋទូទាំងខេត្តកណ្ដាល ក្នុងឱកាសចូលឆ្នាំថ្មី

កងរាជអាវុធហត្ថខេត្តកណ្ដាល បានត្រៀមកម្លាំងជិត២០០នាក់ ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តខេត្តកណ្ដាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៥នេះ។

៤. ពិធីសម្ពោធជាផ្លូវការពន្លាជាតិកម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអគ្គស្នងការរងសម្រាប់តំណាងកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការពន្លាជាតិកម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន រួមទាំងវត្តមាន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន, តំណាងគណៈកម្មការពិព័រណ៍ជប៉ុន, ឯកឧត្តម-លោកជំទាវថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥។

៥. ហ្វូងត្រីផ្សោតសមុទ្រ ឡើងលេងក្បែរឆ្នេរដីគោក នៅឆ្នេរសមុទ្រម្តុំគីឡូ១២ ក្នុងខេត្តកំពត

មានហ្វូងត្រីផ្សោតសមុទ្រឡើងលេងក្បែរឆ្នេរដីគោកនៅឆ្នេរសមុទ្រម្តុំគីឡូ១២ ក្នុងខេត្តកំពត ព្រឹកថ្ងៃ១៣មេសា២០២៥នេះ។

៦. ក្រសួងប្រៃសណីយ៍ ផ្តល់ជូន WiFi ដោយឥតគិតថ្លៃ នៅតាមទីតាំងសាធារណៈ សំខាន់ៗក្នុងខេត្តសៀមរាប

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្តល់ជូន Public WiFi ដើម្បីសាធារណជនប្រើប្រាស់អ៊ីនធឺណិតដោយឥតគិតថ្លៃ នៅតាមទីតាំងសាធារណៈ នៅតំបន់អង្គរ ផ្សាររាត្រី និងទីប្រជុំជនផ្សេងទៀតក្នុងខេត្តសៀមរាប។

៧. ពិធីបើកជាផ្លូវការ ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៥

នៅថ្ងៃទី ១៣ មេសា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០២៥ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេច ក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាតំណាងរាស្ត្រខេត្តបាត់ដំបង ស្ថិតនៅ មុខអាគារសារមន្ទីរប្រវត្តិសាស្រ្តខេត្តផងដែរ។

៨. អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon នឹងប្រឈមមុខនូវការកាត់ក្តីព្រហ្មទណ្ឌនៅថ្ងៃស្អែកនេះ

អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នឹងប្រឈមមុខនឹងការកាត់ក្តីព្រហ្មទណ្ឌលើកដំបូងរបស់គាត់នៅថ្ងៃច័ន្ទសម្រាប់ការបះបោរ បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ដែលបានធ្វើឲ្យប្រទេសប្រជាធិបតេយ្យធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយ។

៩. មីយ៉ាន់ម៉ាទទួលរងគ្រោះរញ្ជួយដីជាថ្មីកម្រិត ៥.៩រ៉ិចទ័រ និងបានអង្រួនដល់ខេត្តមួយចំនួននៃប្រទេសថៃ

គ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃអាទិត្យ ដោយមានការរញ្ជួយនៅឈៀងម៉ៃ និងឈៀងរ៉ៃ នេះបើយោងតាមនាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃ។ នាយកដ្ឋានឧតុនិយមបានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិតស្រាលកម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃអាទិត្យ។

១០. ចិន ជប៉ុន បើកកិច្ចពិភាក្សាបច្ចេកទេសជុំវិញការហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុន

ប្រទេសចិន និងជប៉ុនបាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានរៀបចំកិច្ចពិភាក្សាបច្ចេកទេសជុំវិញការហាមប្រាមរបស់ទីក្រុងប៉េកាំងលើការនាំចូលអាហារសមុទ្ររបស់ជប៉ុន ដែលត្រូវបានដាក់ក្នុងខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីការបញ្ចេញទឹកវិទ្យុសកម្មទៅក្នុងសមុទ្រពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស