TNAOT News

· 04-14

រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ឆ្នាំម្សាញ់

#រដ្ឋបាល# #ទេវតាឆ្នាំថ្មី# #សង្គម# #ឆ្នាំម្សាញ់# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#

2508

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ឆ្នាំម្សាញ់ សប្កស័ក ព.ស.២៥៦៨ ឈានចូលព.ស.២៥៦៩ គ.ស.២០២៥ ដែលយាងចុះមក វេលាម៉ោង ៤ និង ៤៨ នាទី ថ្ងៃទី ១៤ មេសា នេះ ស្ថិតនៅនៅបរិវេណមុខ អគារសារមន្ទីរប្រវត្តិសាស្ត្រ សាលាខេត្តបាត់ដំបង។ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ​ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោកជំទាវ និងឯកឧត្តម សុខ លូ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងសមាជិក សមាជិកា សសយកខេត្ត៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)