
TNAOT News
· 04-14
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥
#ខេត្តកំពង់ចាម# #ឯកឧត្តម ស សុខា# #បណ្តុំព័ត៌មានថ្មីៗ# #ព្រះមហាក្សត្រ# #សង្គម# #Barron Trump# #ព័ត៌មានសង្គម#
2980
១.ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត រួមនិងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត នាថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ដែលជាថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ៕
២. «ភូមិខ្ញុំ» ឆ្លុះបញ្ចាំងពីទិដ្ឋភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរសម័យបុរាណ
តំបន់ «ភូមិខ្ញុំ» ត្រូវបានរៀបចំឡើងនៅបរិវេណខាងមុខប្រសាទអង្គរ ដោយមានការសាងសង់ផ្ទះ និងស្តង់អាហារ តាមរចនាបថបែបខ្មែរ រួមជាមួយការតុបតែងលម្អយ៉ាងប្រណីត គួរជាទីទាក់ទាញ។ កុំភ្លេចទៅលេងនៅតំបន់«ភូមិខ្ញុំ» ផងណា!
៣.អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋ មកលេងល្បែងប្រជាប្រិយនិង ភ្លក្សរសជាតិ លៀសហាលកំពង់ចាម ១០០០ម៉ែត្រ
អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋ អញ្ជើញមកលេងល្បែងប្រជាប្រិយជាច្រើន និង ភ្លក្សរសជាតិ លៀសហាលកំពង់ចាម ១០០០ម៉ែត្រ ព្រមទាំងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដោយសេរី។
៤.ឯកឧត្តម ស សុខា ថ្លែងអំណរគុណលោកគ្រូព្រឹទ្ធាចារ្យ ដែលបានសង្គ្រោះក្បាច់គុនល្បុក្កតោឱ្យរស់ឡើងវិញ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណដល់លោកគ្រូព្រឹទ្ធាចារ្យ ដែលបានធ្វើការស្រាវជ្រាវ សង្គ្រោះនូវក្បាច់គុនល្បុក្កតោរបស់ខ្មែរ ដែលសឹងបាត់សាបសូន្យឱ្យបានរស់ឡើងវិញ រហូតក្បាច់គុនល្បុក្កតោខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០២២។
៥.គួរឲ្យសង្វេគណាស់!ជនរងគ្រោះដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ាប្រារព្ធពិធីចូលឆ្នាំថ្មីនៅក្នុងជំរុំនៃអគារបាក់បែក
ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់បានកត់សម្គាល់ការចាប់ផ្តើមនៃពិធីបុណ្យចូលឆ្នាំរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ក្នុងតំបន់បាក់បែកនៃការរញ្ជួយដីកាលពីខែមុន ជាមួយនឹងថ្ងៃឈប់សម្រាកដ៏ក្រៀមក្រំបំផុតរបស់ប្រទេសនេះត្រូវបានជំនួសដោយសោកនាដកម្មនៃការរញ្ជួយដីទៅវិញ។
៦.តើ Barron Trump ជានរណា? ហេតុអ្វីលោក Donald Trump លើកឡើងជាច្រើនដង អំឡុងពេលស្បថចូលកាន់ដំណែង?
Barron William Trump កើតថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០០៦ មានកម្ពស់ ២.០១ម៉ែត្រ គឺជាកូនប្រុសពៅរបស់ Donald Trump ដែលជាប្រធានាធិបតីទី ៤៥និងទី ៤៧ របស់សហរដ្ឋអាមេរិក និងភរិយាទី ៣ របស់គាត់គឺលោកស្រី Melania Trump ។
៧.គ្រោះរញ្ជួយដីតូចៗជាច្រើនបានបន្តវាយប្រហារមកលើប្រទេសថៃ និងមីយ៉ាន់ម៉ា
នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៥ មានការរញ្ជួយដីជាបន្តបន្ទាប់នៅក្នុងប្រទេសថៃ និងមីយ៉ាន់ម៉ា ដោយមានការរញ្ជួយខ្លាំងបំផុតដែលមានកម្រិត ៥.៣ រ៉ិចទ័រ។
៨.ថ្នាក់ដឹកនាំខេត្តកណ្តាល ចូលរួមលេងល្បែងទាញព្រ័ត្រ ក្រោមទិសស្លោក «សាមគ្គីភាព នាំមកនូវជ័យជំនះ»
ថ្នាក់ដឹកនាំខេត្តកណ្តាល ចូលរួមលេងល្បែងទាញព្រ័ត្រ រួមសប្បាយជាមួយ យុវជន និងយុវនារីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រោមទិសស្លោក «សាមគ្គីភាព នាំមកនូវជ័យជំនះ» នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ។
៩.រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ឆ្នាំម្សាញ់
ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ឆ្នាំម្សាញ់ សប្កស័ក ព.ស.២៥៦៨ ឈានចូលព.ស.២៥៦៩ គ.ស.២០២៥ ដែលយាងចុះមក វេលាម៉ោង ៤ និង ៤៨ នាទី ថ្ងៃទី ១៤ មេសា នេះ ស្ថិតនៅនៅបរិវេណមុខ អគារសារមន្ទីរប្រវត្តិសាស្ត្រ សាលាខេត្តបាត់ដំបង។
១០.ថៃនឹងពិភាក្សាជាមួយសហរដ្ឋអាមេរិកនៅដើមសប្តាហ៍ក្រោយ ដើម្បីបន្ធូរបន្ថយពីការដំឡើងពន្ធថ្មី
អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់ប្រទេសថៃនឹងដឹកនាំគណៈប្រតិភូទៅសហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទ ទី២១ ខែមេសា ដើម្បីជួបជាមួយមន្ត្រីរដ្ឋបាល Trump និងជំរុញឲ្យមានការកាត់បន្ថយពីការដំឡើងពន្ធដែលបានគ្រោងទុក។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)