
TNAOT News
· 04-15
ក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅសង្ក្រាន្ដវត្តភ្នំ និងផ្លូវថ្មើរជើងមានពលរដ្ឋសម្រុកទៅលេងកំសាន្តប្រមាណ ៤៨ម៉ឺននាក់
#សង្ក្រាន្ដវត្តភ្នំ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
2012
ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានមានទាំងទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករប្រមាណ ៤៣ម៉ឺននាក់ បានសម្រុកទៅលេងកំសាន្តនៅតំបន់ត្រជាក់ចិត្ត «សង្ក្រាន្ដវត្តភ្នំ» ក្នុងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ចំណែកនៅផ្លូវថ្មើរជើង (Walk Street) វិញក៏មានពលរដ្ឋចំនួន៥ម៉ឺននាក់ដែរមកលេងកំសាន្តនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។ នេះបើតាមបញ្ជាក់នៅលើគណនីបណ្តាញសង្គមរបស់លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។
កាលពីរសៀលថ្ងៃដដែល គេក៏សង្កេតឃើញមានវត្តមានរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានចូលរួមលេងកម្សាន្ត «សង្ក្រាន្ដវត្តភ្នំ» ជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករនេះដែរយ៉ាងសប្បាយរីករាយ ទោះបីនៅរាជធានីភ្នំពេញនៅយប់ថ្ងៃទី១៣ និងទី១៤ ខែមេសា មានភ្លៀងជាប់គ្នា២ថ្ងៃក៏ដោយតែប្រជាពលរដ្ឋនៅបន្តកម្សាន្តដដែល។
សូមបញ្ជាក់ជូនថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ» ចំនួន៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ហើយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះក៏មានរៀបចំកម្មវិធីសាសនា និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយរីករាយ និងអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

យោបល់ទាំងអស់ (0)