បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-15

ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង ៣ពាន់នាក់

#ប្រាសាទព្រះវិហារ# #ភ្ញៀវទេសចរ# #ប្រាសាទកោះកេរ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

2141

យោងតាមការចុះផ្សាយក្នុងផេកផ្លូវការ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរជាតិ និងបរទេសមកកម្សាន្តនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានចំនួនជាង ៣ពាន់នាក់។

ស្ថិតិភ្ញៀវទេសចរជាតិ និងបរទេស ដែលបានចូលមកទស្សនាប្រាសាទ និងចូលរួមលេងល្បែងប្រជាប្រិយខ្មែរ រាំលេងកម្សាន្ត ក្នុងកម្មវិធីសង្រ្កាន្តកោះកេរ និងទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ ជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៖

- រមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលភ្ញៀវទេសចរសរុបចំនួន ៩២០នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន ៩០៣នាក់ ភ្ញៀវបរទេស ចំនួន១៧នាក់

- រមណីយដ្ឋានប្រាសាទកោះកេរ ទទួលភ្ញៀវទេសចរជាតិសរុប ២,៥៩១នាក់។

គួរឱ្យដឹងដែរថា ប្រាសាទព្រះវិហារ បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅទីក្រុងកេបិច ប្រទេសកាណាដា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ រីឯប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស