
TNAOT News
· 2019-08-02
ព្យុះ Wipha វាយប្រហារតំបន់ភាគខាងជើងវៀតណាម នៅយប់នេះ
#សង្គម# #ព្យុះWipha សំដៅទៅភាគខាងជើងវៀតណាម# #នយោបាយជាតិ#
0
នៅយប់ថ្ងៃទី២ ខែសីហា នេះព្យុះ លេខ៣ មានឈ្មោះអន្តរជាតិ ថាព្យុះ « Wipha»នឹងបក់បោកចូលដល់ដីគោក ស្ថិតនៅខេត្ត Quang Ninh និង Nam Dinh បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងតំបន់ភាគខាងជើង ប្រទេសវៀតណាម។
តាមមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុវៀតណាមបានប្រកាសឲ្យដឹងថាព្យុះWipha កំពុងតែធ្វើដំណើរសន្សឹមៗ សំដៅមកកាន់ប្រទេសវៀតណាម ។នៅវេលាម៉ោង ១១ ថ្ងៃទី២ ខែសីហានៅតំបន់ព្យុះ មានល្បឿនខ្យល់ពី៧៥-៩០គីឡូម៉ែត្រក្នុងមួយម៉ោង ។ ចំណែកនៅចំណុច កណ្តាល នៃព្យុះ មានល្បឿនខ្យល់ដល់ទៅ១៧០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ក្នុងរយៈពេល១២ម៉ោងខាងមុខ ព្យុះ Wipha ធ្វើដំណើរឆ្ពោះទៅទិសខាងលិច ដោយអាចធ្វើដំណើរទៅមុខបាន ពី៥-១០គីឡូម៉ែត្រក្នុងមួយម៉ោង ។ នៅយប់ថ្ងៃទី២ ខែសីហានេះ ព្យុះនឹងចូលទៅដល់ខេត្ត Quang Ninh និងNam Dinh ហើយពេលចូលដល់ដីគោក កម្លាំងខ្យល់ក៏បានថយចុះបន្តិច។ នៅថ្ងៃទី៣ ខែសីហា ព្យុះគ្រប់ដណ្តប់តំបន់ភាគខាងជើងទាំងមូលដោយមានល្បឿនខ្យល់ ប្រហែល៤០-៦០ គីឡូម៉ែត្រ ក្នុងមួយម៉ោង បង្កឲ្យមានសម្ពាធទាប និងភ្លៀងធ្លាក់ខ្លាំង ។
តាមការព្យាករណ៍នៅតំបន់ទំនាប់ភាគខាងជើង វៀតណាម មានភ្លៀងធ្លាក់ខ្លាំង រហូតដល់ថ្ងៃទី៤ ខែសីហា ដោយមានកម្រិតទឹកភ្លៀង ខ្ពស់បំផុត រហូតដល់ ៣០០ ឬ៤០០ ម៉ីលីម៉ែត្រ ។ ជាមួយនិងកម្រិតភ្លៀងខ្លាំងខាងលើ អាចបង្កឲ្យមានគ្រោះទឹកជំនន់ ជាទ្រង់ទ្រាយធំ ៕MEO085
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)