
TNAOT News
· 2019-09-03
រមណីយដ្ឋាន 7NG
1403
រមណីយដ្ឋានស្កាយលែន 7NG ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ដ៏មហាសាលលើទឹកដី ខេត្តកណ្ដាល ទីរួមស្រុកអរិយក្សត្រ ជិតវត្តវិហារសួគ៌ ដោយមានប្រព័ន្ធទឹក ភ្លើង ផ្លូវថ្នល់បេតុង បុរីជាច្រើន និងរោងចក្រផងដែរ។ ដើម្បីទីដល់អ្នកត្រូវឆ្លងតាមកំពង់ចម្លង កោះពេជ្រ អរិយក្សត្រ។ បន្ទាប់ពីដល់ អរិយក្សត្រ អ្នកត្រូវបន្ដដំណើរប្រមាណ ៥គីឡូម៉ែត្រ នឹងទៅដល់ រមណីយដ្ឋានស្កាយលែន 7NG។
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
នៅតំបន់នេះអ្នកអាចនឹងមានជម្រើសដើរកម្សាន្ដបានច្រើនកន្លែង ដោយមានកញ្ចុះលក់ម្ហូបអាហារអមតាមដងផ្លូវនៅទីនោះជាច្រើន។ ហើយទីកន្លែងនេះអ្នកក៏អាចចូលលេងកន្លែងកម្សាន្ដដ៏ធំមួយទៀត គឺ Jet's Garden Park ដោយក្នុងនោះជារមណីយដ្ឋានរៀបចំ មានធម្មជាតិស្រស់ស្អាត ខ្យល់អាកាសស្រឡះល្អ ដោយបង្កើតឱ្យមាន កូនភ្នំតូចៗ កន្លែងលេងទឹក និងរូបសំណាកជាច្រើនប្រភេទដូចជាសត្វព្រៃ និងព្រះពុទ្ធ។
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
នៅក្នុង Jet’s Garden Park ផងដែរក៏មានសួនសត្វខ្នាតតូច មានសត្វព្រៃ និងសត្វស្រុកមួយចំនួនផងដែរសម្រាប់កំដរអារម្មណ៍ភ្ញៀវទេសចរណ៍ដែលចូលចិត្តទស្សនាសត្វ។
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
បន្ទាប់ពីដើរហត់អ្នកក៏អាចអង្គុយសម្រាកនៅក្នុងកន្លែងកម្សាន្ដនេះផងដែរ ដោយមានកញ្ចុះតូចៗប្រក់ស្បូវសម្រាប់អ្នកអង្គុយសម្រាក ហើយអ្នកក៏អាចកម្មង់អាហារផ្សេងសម្រាប់បរិភោគបានផងដែរ។
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
គួរបញ្ជាក់ផងដែរថា រាល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ តំបន់អភិវឌ្ឍនេះតែងមានកម្មវិធីសង្ក្រាន្ដ ដោយមានឆាកប្រគុំតន្ត្រី ការលេងល្បែងប្រជាប្រិយខ្មែរ និងមានហែរទេវតាចាស់ផ្លាស់ចូលឆ្នាំថ្មីផងដែរ ហើយបើអ្នកទៅលេងនៅចំពេលនោះ ប្រាកដជាកាន់តែសប្បាយជាមិនខាន ត្បិតអីមានមនុស្សទៅចូលរួមច្រើន គឺមានដល់ទៅប្រមាណ២ទៅ៣ម៉ឺននាក់ឯណោះនៅក្នុងឆ្នាំនេះ។
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
មិនទាស់អស់ទេ នៅតំបន់អភិវឌ្ឍស្កាយលែន 7NG ក៏មានកម្មវិធីបន្ថែមដើម្បីញ៉ាំងឱ្យតំបន់នេះកាន់តែអ៊ូអរនិងទាក់ទាញជារៀងរាល់ខែ ដោយមាន កីឡាប្រណាំងម៉ូតូឆ្លងកាត់ឧបសគ្គ និង កីឡាប្រណាំងសេះលំដាប់អន្តរជាតិ ថែមទៀតផង។
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
ប្រភពរូបថត៖ រមណីយដ្ឋាន 7NG
ដោយ៖ សារីតា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (3)
ID76895018
· 2020-05-21
Good
មិត្ត270839385
· 2020-05-17
sart❤️️
សេងអេង
· 2020-05-16
😍😍😍
- 1
ទៅកាន់