TNAOT News

· 2019-12-02

បង្រ្កាប​កន្លែង​ធ្វើ​ផ្លាក​លេខ​ក្លែងក្លាយ៧ទីតាំង​ ​ឃាត់ខ្លួន​មនុស្ស៦នាក់​

#ផ្លាកលេខក្លែងក្លាយ# #សង្គម# #នយោបាយជាតិ#

938

​រាជធានី​ភ្នំពេញ​ ​៖​ ​កាលពី​ចុង​សប្តាហ៍​នេះ​ ​កម្លាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​បង្ក្រាប​បាន​ករណី​ផលិត​ស្លាក​លេខ​រថយន្ដ​ ​ម៉ូតូ​មិន​ប្រក្រតី​ចំនួន៧ទីតាំង​ ​ដោយធ្វើ​ការ​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន៦នាក់​។​

​ក្នុង​នោះ​ប៉ុ​ស្ដិ៍​នគរបាល​ផ្សារថ្មី​ទី៣​ ​កម្លាំង​ឃាត់​បាន​ចំនួន៣ទីតាំង​ ​មនុស្ស​ចំនួន២នាក់​ ​ដកហូត​បាន​ស្លាក​លេខ​ចំនួន​សរុប២២ស្លាក​លេខ​ ​មាន​ស្លាក​លេខ​ស៊ីវិល១០ស្លាក​លេខ​ ​ស្លាក​នគរបាល​ចំនួន៣ស្លាក​លេខ​ ​ស្លាក​លេខ​ខេមរភូមិន្ទ​ចំនួន៥ស្លាក​លេខ​ ​ស្លាក​លេខ​រថយន្ដ៣ស្លាក​លេខ​ ​ស្លាក​លេខ​អ្នកកាសែត១ស្លាក​លេខ​ ​កុំព្យូទ័រ២គ្រឿង​ ​ម៉ាស៊ីន​កាត់​ស្ទីក​គ័រ២គ្រឿង​ ​ថ្នាំ​កំប៉ុង២៤កំប៉ុង​ ​កន្ត្រៃ​កាត់​ស័ង្កសី២ដើម​ ​ដង្កាប់២ដើម​ ​កន្ត្រៃ​តូច២ដើម​។​

​ប៉ុ​ស្ដិ៍​នគរបាល​បឹងរាំង​ ​កម្លាំង​ឃាត់​បាន៣ទីតាំង​ ​មនុស្ស​ចំនួន៣នាក់​ ​ដកហូត​បាន​ស្លាក​លេខ​សរុប​ចំនួន២០ស្លាក​លេខ​ក្នុង​នោះ​មាន​ស្លាក​រថយន្ដ​លេខ​ស៊ីវិល​ចំនួន៣ស្លាក​លេខ​ ​ស្លាក​លេខ​រថយន្ដ​នគរបាល​ចំនួន៤ស្លាក​លេខ​ ​ស្លាក​លេខ​រថយន្ដ​ខេរ​ភូមិន្ទ២ស្លាក​លេខ​ ​ស្លាក​លេខ​ម៉ូតូ​ស៊ីវិល​ចំនួន៨ស្លាក​លេខ​ ​ស្លាក​លេខ​ម៉ូតូ​នគរបាល​ចំនួន១​ ​ស្លាក​លេខ​ ​ម៉ូតូ​ខេរ​ភូមិន្ទ១​ ​កន្ត្រៃ​កាត់​ស័ង្កសី១​ ​ដែកឆាប​ចំនួន១​ ​ថ្នាំ​ពណ៌​ចំនួន៦កំប៉ុង​។​

​ប៉ុ​ស្ដិ៍​នគរបាល​ចតុមុខ​ ​កម្លាំង​ឃាត់​បាន១ទីតាំង​ ​មនុស្ស​ចំនួន១នាក់​ ​ដកហូត​បាន​ស្លាក​លេខ​សរុប៣៣ស្លាក​លេខ​ ​ក្នុង​នោះ​រួមមាន​ ​ស្លាក​លេខ​រថយន្ដ​ស៊ីវិល២១​ ​ស្លាក​លេខ​ ​រថយន្ដ​រដ្ឋ២​ ​ស្លាក​លេខ​ ​រថយន្ដ​ចង្កូត​ស្ដាំ៣​ ​ស្លាក​លេខ​ ​ម៉ូតូ​ខេរ​ភូមិន្ទ៦​ ​ស្លាក​លេខ​ ​ម៉ូតូ​ស៊ីវិល១​ ​កន្ត្រៃ​កាត់​ស័ង្កសី១ដើម​ ​កូនសោ​រលេ​ខ១៤ចំនួន១​ ​ម៉ាស៊ីន​កាត់​ស្ទីក​គ័រ១​ ​កុំព្យូទ័រ១​ ​ថ្នាំ​ពណ៌១៥កំប៉ុង​ ​ម៉ាស៊ីន​ដាប់​ជ្រី១​៕​ st

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស