
TNAOT News
· 2020-04-01
ពុទ្ធោ! មួយថ្ងៃ ស្លាប់៧០០នាក់ នៅអាមេរិក ដោយសារជំងឺ COVID-19
#COVID-19# #ដូណាល់ ត្រាំ# #សុខភាព# #អាមេរិក# #ជំងឺ#
11306
ពិតជាអាណោចអាធ័មជាទីបំផុត ចំពោះសហរដ្ឋអាមេរិក ក្នុងមួយថ្ងៃ ត្រូវគេរាយការណ៍ថា មានអ្នកជំងឺ COVID-19 រហូតដល់៧០០នាក់បានស្លាប់ (ក្នុងមួយថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០) គឺជាការបាត់បង់ជីវិតដ៏ច្រើនបំផុត។
ជិតពាក់កណ្តាល នៃជនរងគ្រោះបាត់បង់ជីវិត គឺស្ថិតនៅក្នុងរដ្ឋញូវយ៉ក ដែលជាចំណុចកណ្តាល នៃជំងឺ COVID-19 រាតត្បាតខ្លាំងជាងគេ ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ប្រភពព័ត៌មានថា ស្ថានការណ៍អាចនឹងអាក្រក់ខ្លាំងជាងនេះទៀត នៅក្នុងសប្តាហ៍ខាងមុខ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកជំងឺ COVID-19 នៅលើទឹកដីអាមេរិក ដែលបាត់បង់ជីវិត មានសរុប ជាង ៣៧០០នាក់ គឺច្រើនជាងអ្នកស្លាប់ដោយសារអំពើវាយប្រហារភេរវកម្ម ថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនោះទៅទៀត ។
ចំណែកអ្នកឆ្លង COVID-19 វិញ សរុបជាង ១៨៤ ០០០ នាក់ គឺកើនឡើងថែម ២១ ០០០ ករណី ពីមួយថ្ងៃមុននេះ ។
បើតាមក្រុមអ្នកជំនាញបានព្យាករថា អ្នកជំងឺCOVID-19 នៅក្នុងទឹកដីសហរដ្ឋអាមេរិក អាចស្លាប់ពី ១០០ ០០០ នាក់ ដល់២០០ ០០០ នាក់ ។ អាមេរិកបានចាត់វិធានការទប់ស្កាត់តឹងរ៉ឹង រួមមាន ការបិទទីក្រុង និងបណ្តារដ្ឋមួយចំនួន ការហាមឃាត់ប្រជាជនឲ្យនៅតែក្នុងផ្ទះជាដើម។ ប៉ុន្តែទោះជាបែបណាក៏ដោយ តួលេខស្តីអំពីកំណើន នៃអ្នកឆ្លងថ្មី និងបាត់បង់ជីវិត ហាក់មិនមានកម្សោយចុះនោះទេ។
យ៉ាងតិចរដ្ឋចំនួន៣០របស់អាមេរិក បានចេញបញ្ជាឲ្យប្រជាជន ស្ថិតនៅតែក្នុងផ្ទះ។ ករណីនេះបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយមនុស្សរាប់លាននាក់គ្មានប្រាក់ចំណូលយ៉ាងក៏ដោយ ក៏មានប្រាក់ចំណូលជាបណ្តោះអាសន្ន ។
គួរបញ្ជាក់ថា ជំងឺ COVID-19 ផ្ទុះឡើងដំបូងគេ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន។ ជំងឺCOVID-19 បានឆ្លងនៅប្រទេសចិន សរុប ៨១ ៥១៨នាក់ ក្នុងនោះបាត់បង់ជីវិត ៣ ៣០៥នាក់ និង៧៦០៥២នាក់ ចាកចេញពីមន្ទីរពេទ្យ ជាសះស្បើយ ។ ប្រទេសនេះហាក់បានគ្រប់គ្រងស្ថានការណ៍ជំងឺរាតត្បាត COVID-19 ដោយជោគជ័យ ។
ដោយឡែកប្រទេសអាមេរិកបានឈរនៅលើកំពូងតារាង ប្រទេសដែលផ្ទុកវីរុស COVID-19 ច្រើនជាងគេបំផុត ។ តួលេខរបស់ Wikipedia អះអាង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ថា អាមេរិកមានអ្នកឆ្លង COVID-19 សរុប ១៨៨ ៦៣៣នាក់ ក្នុងនោះបាត់បង់ជីវិត ៣ ៨៣៣នាក់ និង ៦ ៩១៣នាក់ បានជាសះស្បើយ ។
អ៊ីតាលី និងអេស្ប៉ាញ ជាប្រទេសទីពីរ និងទីបី ដែលឆ្លងCOVID-19 ច្រើនជាងគេ ជុំវិញពិភពលោក។ អ៊ីតាលីមានអ្នកឆ្លង COVID-19 ចំនួន ១០៥ ៧៩២នាក់ ក្នុងនោះបាត់បង់ជីវិត ១២ ៤២៨នាក់ ប៉ុន្តែ ១៥ ៧២៩នាក់ បានជាសះស្បើយ ។ រីឯអេស្ប៉ាញ ឆ្លង COVID-19 ចំនួន៩៥ ៩២៣នាក់ ក្នុងនោះបាត់បង់ជីវិត ៨ ៤៨៤នាក់ និង១៩ ២៥៩នាក់ បានជាសះស្បើយវិញផងដែរ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គណៈប្រតិភូចិនសម្រេចបានលទ្ធផលល្អបំផុតក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

រៀបការជាមួយមនុស្សស្រីដែលមានចរិតទាំងនេះ បុរសអាចទទួលបានទ្រព្យសម្បត្តិដ៏មានតម្លៃ

អភិបាលខេត្តកំពត ស្នើសេវាករឲ្យរួមគ្នាអនុវត្តន៍គោលការណ៍ ៣ចំណុចសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

តារាចម្រៀងម៉ាឡេស៊ី និង YouTuber អាយុ ២៣ឆ្នាំ រកឃើញស្លាប់នៅក្រោមស្ពាន បន្ទាប់ពីគ្រួសារបប្រកាសពីបាត់ខ្លួនរបស់លោក

យោបល់ទាំងអស់ (0)