បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-01

ស្លាប់៨៣៧នាក់ក្នុងមួយថ្ងៃ អ៊ីតាលីប្រកាសថា ​កូវីដ-១៩​ឈានដល់កម្រិតកំពូល

#COVID-19# #អ្នកស្លាប់# #អ៊ីតាលី# #សង្គម# #ព័ត៌មានសង្គម#

6824

មន្ត្រីសុខាភិបាលអ៊ីតាលី បានប្រកាសនៅថ្ងៃទី​៣១ ខែមីនា ថា ​កូវីដ-១៩​ នៅក្នុងប្រទេសនេះបានឈានដល់កម្រិតកំពូលហើយ ក្រោយមានអ្នកស្លាប់រហូតដល់​៨៣៧នាក់ ក្នុងមួយថ្ងៃ​។ អ៊ីតាលី​ ជាប្រទេស ដែលរង គ្រោះធ្ងន់ជាងគេបំផុត ចាប់តាំងពីផ្ទុះកូវីដ-១៩មក ដោយប្រទេសនេះមានអ្នកស្លាប់ សរុបកើនឡើងដល់ទៅ​ជាង១២ពាន់នាក់ និង ជាង១សែននាក់ឆ្លងកជំងឺនេះ។

ប៉ុន្តែនេះក៏មានសញ្ញាល្អប្រសើរជាងមុនបន្តិច ដោយក្នុងតំបន់  Lombardy ​មានចំនួនអ្នកឆ្លងថយចុះ​ ជាបន្តបន្ទាប់​៦ថ្ងៃជាប់គ្នា ហើយក្នុងថ្ងៃទី​៣១ ខែមីនា​មានអ្នកឆ្លងតែ​១០៤៧នាក់ប៉ុណ្ណោះ​។ មន្ត្រីសុខាភិបាលអ៊ីតាលី សង្ឃឹមថា ចំនួនអ្នកឆ្លងធ្លាក់ចុះ និងជួយឲ្យចំនួនអ្នកស្លាប់ធ្លាក់ចុះផងដែរ ក្នុងពេលខាងមុខ​។ លោកបន្តទៀតថា នៅសប្តាហ៍ក្រោយនឹងមានអ្នកស្លាប់ថយចុះវិញហើយ ដោយមិនមានអ្នកជំងឺធ្ងន់ៗឡើយ។

រដ្ឋាភិបាលអ៊ីតាលីបានប្រកាសថា ច្បាប់អាសន្ន នឹងបន្តអនុវត្ត រហូតដល់ថ្ងៃទី​១២ ខែមេសា ខណៈការរាលដាល កូវីដ-១៩ នៅតែបន្តកើនឡើងដដែល។ ការដាក់ប្រទេសក្នុងគ្រាអាសន្ន បានជួយសង្គ្រោះពលរដ្ឋអ៊ីតាលី ដល់ទៅ​៣៨ពាន់នាក់រួចផុតពីក្តីស្លាប់​។ នៅថ្ងៃទី​៣១ ខែមីនា អ៊ីតាលី បានបង្ហូតទង់ជាតិ​ត្រឹមពាក់កណ្តាលប៉ុណ្ណោះ ជាការកាន់ទុក្ខ និងចំណាយពេល​១នាទី គោរពវិញ្ញានក្ខន្ធ​ដល់ជនរងគ្រោះ ដោយកូវីដ-១៩។

នៅថ្ងៃទី​៣១ ខែមីនា ប្រទេសដែលមានអ្នកស្លាប់ដោយកូវីដ-១៩ច្រើនជាងគេ ក្នុងរយៈ២៤ម៉ោង ចុងខែមីនា គឺប្រទេសអេស្ប៉ាញ ដោយមានអ្នកស្លាប់ដល់ទៅ៨៤៩នាក់។ បន្ទាប់មកគឺអ៊ីតាលី មានអ្នក​ស្លាប់៨៣៧នាក់​ក្នុងថ្ងៃ និងលំដាប់ទី​៣ អាមេរិកមានអ្នកស្លាប់ជាង៧០០នាក់ក្នុងមួយថ្ងៃ ៕ ប្រែសម្រួលដោយ៖MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (15)

មិត្ត134013668

· 2020-04-01

គួរឱ្យខ្លាច

ID76926753

· 2020-04-01

សូមរក្សាអនាម័យទាំងអស់គ្នា លាងដៃនឹងសាប៊ូ ឬអាកុល នៅពេលដែលយេីងកាន់ឬប៉ះរបស់ដែលនៅទីសាធារណ

ID76895018

· 2020-04-01

Sorry

Thearann chheng

· 2020-04-01

នឹងហើយ ចឹងបងប្អូនខ្មែរយើងសូមប្រុងប្រយ័ត្នទាំងអស់គ្នាផង

KUNG PHON

· 2020-04-01

អាណិត

មិត្ត224102618

· 2020-04-01

យើងត្រូវការពារជំងឺទាំងនេះអោយបាន

ផុន សីហៈ Phon Seyhak

· 2020-04-01

អាណិតណាស់ស្លាប់ស្រស់ៗម៉ង

ID0885286428

· 2020-04-01

គួអោយអាណិតណាស់

ស្រលាញ់អ្នកទាំងអស់គ្នា

· 2020-04-01

ពិតជាគួរអោយព្រួយបារម្ភខ្លាំងណាស់ ពិភពលោកអើយ

Nyny95321723

· 2020-04-01

សូមបងប្អូនជួុយឡាយនិងយកលេខកូដខាងលើដាក់ឱ្យខ្ញុំមួុយផង

Ven phy

· 2020-04-01

សាហាវណាស់

Phearom Khy

· 2020-04-01

យើងរួមគ្នាប្រឆាំងជំងឺកូវីដ១៩តាមការណែនាំរបស់អង្គការសុខភាពពិភពលោក

Sro

· 2020-04-01

បើមិនអាចគ្រប់គ្រប់បាន តើនឹងមានពលរដ្ឋ ប៉ុន្មាន លានានក់ត្រូវស្លាប់ 

DY

· 2020-04-01

អាស៊ូណាស់! ក្នុងមួយថ្ងៃៗ ស្លាប់ជាង ៨០០ នាក់ ពិតជាសហាវណាស

Rodel

· 2020-04-01

ឈានដល់កម្រិតកំពូលហើយ និងធ្លាក់ចុះមកវិញហើយ 

  • 1
ទៅកាន់

ការណែនាំពិសេស