
TNAOT News
· 2020-04-01
ចូលរួមអបអរសាទរ!! Pearwah ជាសះស្បើយពីជំងឺ Covid-19 ហើយ
#Pearwah# #Covid-19# #តារាសម្ដែង# #កម្សាន្ត# #តារាអន្តរជាតិ#
8449
តារាសម្ដែងស្រី Pearwah Nichaphat ដែលជាម្ចាស់បទ «My Ambulance» បានបង្ហោះនៅលើបណ្ដាញសង្គមគណនីអ៊ីនស្តាក្រាមផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ បានពិនិត្យធ្វើតេស្តមានលទ្ធផលវិជ្ជមានចំពោះវីរុស Covid-19។
កាលពីម្សិលមិញនេះ Pearwah បានបង្ហោះរូបថតរបស់ខ្លួនភ្ជាប់មកជាមួយសារយ៉ាងវែងថា៖ «សួស្តីអ្នករាល់គ្នា ថ្ងៃនេះគ្រូពេទ្យបានអនុញ្ញាតិឱ្យ Pear ចាកចេញពីមន្ទីរពេទ្យ។ ដោយសារតែការធ្វើតេស្តលើកទីមួយ 24.03.2020 លើកទី 28.03.2020 (រកមិនឃើញ) ទាំងពីរដង។ Pear ត្រូវតែឃុំនៅផ្ទះសរុបចំនួន ២១ ថ្ងៃ (គិតចាប់ពីថ្ងៃដែលមានរោគសញ្ញាគឺ 15.03.2020) ។ ហើយវេជ្ជបណ្ឌិតបានរៀបចំការណាត់ជួបដើម្បីទៅធ្វើតេស្តម្តងទៀតនៅចុងបញ្ចប់នៃ ១ សប្តាហ៍។ នៅពេលដែលលទ្ធផលត្រូវចេញមក Pear នឹងជូនដំណឹងដល់អ្នករាល់គ្នាម្តងទៀត។ សូមអរគុណចំពោះការលើកទឹកចិត្តរបស់អ្នកក្នុងរយៈពេលជាច្រើនថ្ងៃចុងក្រោយនេះ។ Pear សូមផ្ញើការលើកទឹកចិត្តដល់បង Matt, Lydia និងអ្នកដែលឆ្លងជំងឺទាំងអស់។ ហើយសូមផ្ញើការលើកទឹកចិត្តដល់វេជ្ជបណ្ឌិតទាំងអស់ មនុស្សចាស់គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យផងដែរ សូមបន្តការប្រយុទ្ធ!»។
ស្ថិតនៅក្រោមការព្យាបាលអស់រយៈពេលជាច្រើនថ្ងៃក្នុងមន្ទីរពេទ្យមួយនៅប្រទេសថៃ ស្ថានភាពសុខភាពរបស់តារាស្រីរូបនេះ បានធូរស្រាលនិងជាសះស្បើយពីមួយថ្ងៃទៅមួយថ្ងៃ។ គ្រូពេទ្យក៏បានអនុញ្ញាតឱ្យ Pearwah ត្រលប់មកផ្ទះដែរ ចំណែកឯលទ្ធផលពិនិត្យលើកចុងក្រោយគឺអវិជ្ជមានចំពោះវីរុស Covid-19៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (9)
មិត្ត19022162
· 2020-04-02
ល្អ
ផុន សីហៈ Phon Seyhak
· 2020-04-01
អបអរ
ថេង ពេជ្រធាវី
· 2020-04-01
good
Nyny95321723
· 2020-04-01
សូមបងប្អូនជួុយឡាយនិងយកលេខកូដខាងលើដាក់ឱ្យខ្ញុំមួុយផង
Rafat
· 2020-04-01
ពិតជាពូកែព្យាបាលមែន
Ya
· 2020-04-01
សូមជូនពរឲ្យមានសុខភាពល្អណា
Chann
· 2020-04-01
សប្បាយចិត្តណាស់ ទីបំផុតគាត់ជាសះស្បើយហើយ
Botum
· 2020-04-01
ថែរក្សាសុខភាពផងណា
Ralph
· 2020-04-01
ចូលរួមអបអរសាទរផងអាយដល
- 1
ទៅកាន់