បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-01

រញ្ជួយដី​៦.៣រ៉ិចទ័រ ​នៅរដ្ឋអៃដាហូ សហរដ្ឋអាមេរិក

#ការរញ្ជួយដី# #រដ្ឋ Idaho# #សង្គម# #ព័ត៌មានសង្គម# #សហរដ្ឋអាមេរិក#

2244

មិនទាន់មានរបាយការណ៍ស្តីអំពី​ការខូចខាត​ ឬគ្រោះថ្នាក់ដល់អាយុជីវិត​​មនុស្សនោះឡើយ ក្រោយពេលមានការរញ្ជួយដី​មួយទំហំ​៦.៣រ៉ិចទ័រ ​វាយប្រហារ​​នៅក្នុងរដ្ឋ អៃដាហូ (Idaho)​ នាភាគពាយព្យនៃសហរដ្ឋអាមេរិក។

យោងតាមការចេញផ្សាយរបស់ EMSC (មជ្ឈមណ្ឌល​ការរញ្ជួយដី​​មេឌីទែរ៉ាណេអឺរ៉ុប)​ បានបញ្ជាក់ ​នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីនេះ​ទំហំ ៦.៣រ៉ិចទ័រ វាយប្រហារនៅភាគខាងត្បូង​រដ្ឋអៃដាហូ របស់អាមេរិក។ ការរញ្ជួយដីនេះ​ជម្រៅ​១៥៣គីឡូម៉ែត្រ ស្ថិតនៅភាគឦសាន នៃ​ទីក្រុង Boise និងមានជម្រៅ​១០គីឡូម៉ែត្រ ។ 

ចំណែក​ក្រុមភូមិសាស្ត្រអាមេរិក (USGS)​បញ្ជាក់ថា គ្រោះរញ្ជួយដីនេះ​ទំហំ​៦.៥រ៉ិចទ័រ ចម្ងាយ​៧២គីឡូម៉ែត្រ​ភាគខាងលិចទីក្រុង Challis រដ្ឋ អៃដាហូ ។

ប្រជាជននៅក្នុងតំបន់ ​បានថតវីដេអូពីសកម្មភាព​ញាប់ញ័រ ​នៅក្នុង​គេហដ្ឋានរបស់ខ្លួន ​បណ្តាលមកពីគ្រោះរញ្ជួយដីនេះ ហើយផ្សព្វផ្សាយ​នៅលើបណ្តាញទំនាក់ទំនងសង្គមផងដែរ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស