
TNAOT News
· 2020-04-01
ដើមខែមេសា ជាសះស្បើយ២នាក់ និងមិនមានអ្នកឆ្លងកូវីដ១៩ទេ
#COVID-19# #អ្នកជាសះស្បើយ# #ក្រសួងសុខាភិបាល# #សង្គម# #ព័ត៌មានសង្គម#
10543
ភ្នំពេញ៖ សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី1 ខែមេសា ឆ្នាំ២០២០នេះ បានអោយដឹងថា មានករណីជាសះស្បើយ២នាក់ នៅខេត្តកែប តែមិនមានរកឃើញអ្នកឆ្លងកូវិដ១៩ទេ។
អ្នកជាសះស្បើយ២នាក់នោះ ទី១គឺបុរសខ្មែរអាយុ ៣០ឆ្នាំ (កាន់សាសនាឥស្លាម មានទីលំនៅ ខេត្តកំពត) ដែលបានវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងម្នាក់ទៀត គឺ បុរសជនជាតិម៉ាឡេស៊ី អាយុ ៦១ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី។
សេចក្តីជូនដំណឹងបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ សំណាកដែលបានធ្វើវិភាគសរុបទូទាំងប្រទេសមានចំនួន ៥៧៦៨ ករណី ក្នុងនោះ រកឃើញទាំងអស់មាន ១០៩ នាក់ អ្នកជាសះស្បើយសរុប ២៥នាក់ អ្នកកំពុងសម្រាកព្យាបាលមាន ៨៤នាក់៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សស្រីចាប់ផ្តើមចេះក្បត់និងសាវ៉ា ដោយសារតែហេតុផលទាំង៥យ៉ាងនេះ

ទ្រឹស្ដីទាំង ៧ របស់មហាសេដ្ឋី លី កាស៊ី ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ី

មហាសេដ្ឋីវិនិយោគិន លោក Warren Buffett បង្ហាញពីផែនការ សម្រាប់ប្រាក់របស់លោក បន្ទាប់ពីលោកបាន ទទួលមរណភាព

ថ្ងៃស្អែក! កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

យោបល់ទាំងអស់ (0)