បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-01

ប៉ូលិសហ្វីលីពីន៖ ពលរដ្ឋចង់ដេកនៅក្នុងផ្ទះឬដេកនៅក្នុង មឈូស

#ហ្វីលីពីន# #កូវីដ-១៩# #មឈូស# #សង្គម# #ព័ត៌មានសង្គម#

3015

ដើម្បីទប់ស្កាត់ពលរដ្ឋ កុំឲ្យដើរផ្តេសផ្តាស ចេញក្រៅផ្ទះ ប៉ូលិសហ្វីលីពីនបានប្រើយុទ្ធសាស្ត្របន្លាចពលរដ្ឋ ដោយយកមឈូសទៅដាក់តាមផ្លូវ នៅកន្លែងត្រួតពិនិត្យ ហើយសរសេរអក្សធំៗបិទពីលើថា «ចង់ដេក​នៅផ្ទះ ឬចង់ដេកនៅក្នុងមឈូស» ។

សកម្មភាពរបស់ខាងលើរបស់ប៉ូលិសហ្វីលីពីន មិនខុសអ្វីនឹងពាក្យចាស់ ថា ​«ឃើញមឈូសទើបស្រក់ទឹកភ្នែក» ។ ការយកមឈូសទៅដាក់នៅតាមកន្លែងត្រួតពិនិត្យ ជាវិធីសាស្ត្រ ដើម្បីដាស់តឿនស្មារតីរបស់​ពលរដ្ឋ​ឲ្យមានឆន្ទៈ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ដូច្នេះមានវិធីតែមួយគត់ ហើយជាអាវុធអាចយកឈ្នះកូវីដ-១៩បាន មានតែនាំគ្នាស្នាក់នៅក្នុងផ្ទះ។ បើចេញក្រៅផ្ទះ ដូចជាការចេញមកស្លាប់​អ៊ីចឹង​ដែរ។

ប៉ូលិសនៅទីក្រុង Pampanga ​បានយកមឈូសពណ៌សដាក់នៅទីសាធារណៈ ទុកជាការព្រមានដល់ពលរដ្ឋ ​កុំឲ្យចេញពីផ្ទះ ហើយត្រូវគោរពទៅតាមច្បាប់ដែលបានដាក់ចេញ បើមិនចង់ស្លាប់ទេនោះ។ ក្រៅពី​ពាក្យស្លោកបិទនៅលើក្តារមឈូស នៅមានយមរាជកំពុងតែរង់ចាំ​​ទៀតផង មើលទៅគួរឲ្យខ្លាចមែន។

នេះជាយុទ្ធសាស្ត្រប្លែកបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩ និងរារាំងពលរដ្ឋកុំចេញក្រៅផ្ទះ។ ចំណែកនៅក្នុងប្រទេសឥណ្ឌា ប៉ូលិសកាត់រំពាត់ដើរវាយអ្នកដែលចេញពីផ្ទះ ហើយនៅប្រទេសផ្សេងៗ អាជ្ញាធរបានផាកជាលុយ ឬចាប់ដាក់គុក​ដែលបានបំពានច្បាប់ បម្រាមគោចរ៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (5)

មិត្ត721235620

· 2020-04-01

យុទ្ធសាស្រ្តល្អ

MO SARUN

· 2020-04-01

ចុមលេងចឹងម៉ង

Reaksmey111

· 2020-04-01

ត្រូវតែចេះការពារខ្លួននិងគ្រួសារ តាមរយៈការមិនចេញពីផ្ទះ​

Sov

· 2020-04-01

នៅក្នុងផ្ទះរស់ ចេញក្រៅផ្ទះស្លាប់ ជាការដាស់តឿនពលរដ្ឋយ៉ាងល្អ

Leakena

· 2020-04-01

នេះជាយុទ្ធសាស្ត្រដ៏ល្អដើម្បីឲ្យពលរដ្ឋ​ អនុវត្តតាមច្បាប់បម្រាប់គោចរ បញ្ចៀសសេចក្តីស្លាប់

  • 1
ទៅកាន់

ការណែនាំពិសេស