
TNAOT News
· 2020-04-01
អាល្លឺម៉ង់បញ្ជូនយន្តហោះដឹកអ្នកជំងឺកូវីដ-១៩ ពីប្រទេសអ៊ីតាលី និងបារាំង នាំមកព្យាបាល
#COVID-19# #អាល្លឺម៉ង់# #បារំាង# #អ្នកជំងឺ# #អ៊ីតាលី# #សង្គម# #ព័ត៌មានសង្គម#
2883
បើទោះជាអាល្លឺម៉ង់ មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជិត៧ម៉ឺននាក់ និងស្លាប់ ៦៨២នាក់ក្ដី ប៉ុន្តែអាល្លឺម៉ង់ បានបញ្ជូនយន្តហោះយោធា A400M ទៅកាន់អ៊ីតាលី និងបារាំង ដើម្បីដឹកពលរដ្ឋរបស់ខ្លួន នាំមកព្យាបាល នៅក្នុងប្រទេសវិញ។
សារព័ត៌មាន China News បានផ្សាយថា ការឆ្លងរាលដាល នៅអឺរ៉ុប កាន់តែមានសភាពអាក្រក់ឡើង ជាពិសេស នៅក្នុងប្រទសអ៊ីតាលី បារាំង និងអេស្ប៉ាញ ។ ចំណែកប្រទេសអាល្លឺម៉ង់ មានប្រព័ន្ធសុខាភិបាលល្អបំផុតក្នុងតំបន់ ទើបសម្រេចបញ្ជូនយន្តហោះទៅដឹកប្រជាពលរដ្ឋ ដែលឆ្លងកូវីដ-១៩ នាំមកព្យាបាលនៅក្នុងប្រទេសរបស់ខ្លួនវិញ។
នៅពេលនេះ មានអ្នកជំងឺ ពីបារាំង ចំនួន៣០នាក់ បានទៅព្យបាល នៅក្នុងប្រទេសអាល្លឺម៉ង់។ ជាមួយគ្នានេះដែរ មន្ទីរពេទ្យអាល្លឺម៉ង់នឹងទទួលព្យាបាលអ្នកជំងឺមួយចំនួន នាំមកពីអ៊ីតាលីផងដែរ។ រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ Annegret Kramp-Karrenbauer បានបញ្ជាក់ថា នេះជាពេលវេលាដ៏សំខាន់ ដើម្បីជួយដល់មិត្តភក្តិ ហើយអឺរ៉ុប នឹងត្រូវសាមគ្គីគ្នា ដើម្បីឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ៕ ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សញ្ញាទាំង ៧ បង្ហាញថា ស្នេហារបស់អ្នកពិបាកទៅមុខណាស់ អ្នកកំពុងតែមានទំនាក់ទំនងតែម្ខាងហើយ

វិធីងាយៗ ១០យ៉ាងដើម្បីកាត់បន្ថយភាពតានតឹងដោយខ្លួនឯង

ដំណើរយ៉ាងស្វាហាប់ លើឆាករបស់ ប៉ែន លីងហ្គិច បង្ហាញកាន់តែច្បាស់ ពីពន្លកតារាម៉ូដែលដ៏លេចធ្លោរ

ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

យោបល់ទាំងអស់ (7)
មិត្ត865173577
· 2020-04-02
ហាយបង
Bropheakdey
· 2020-04-02
វីរុសនេះសាហាវណាស់
KPS 406778200
· 2020-04-01
អាល្លឺម៉ង់ ជាប្រទេសដែលខ្ញុំចូលចិត្ត
Sopath
· 2020-04-01
ចំនួនអ្នកស្លាប់នៅអាល្លឺម៉ងតិចជាង ប្រទេសផ្សេងក្នុងតំបន់
Ponnleu
· 2020-04-01
អាល្លឺម៉ង់ មានពេទ្យល្អបំផុតក្នុងតំបន់អឺរ៉ុប
Serey
· 2020-04-01
ប្រទេសអាល្លឺម៉ង់ខ្លាំងប៉ណ្ណឹង ក៏មេរោគកូវីដ១៩ វាយលុកដែរ
Suorsdey
· 2020-04-01
វីរុសនេះសាហាវណាស់
- 1
ទៅកាន់