
TNAOT News
· 2020-04-01
អង្គការសហប្រជាជាតិ បារម្ភពីវិវាទនៅលើពិភពលោកកើតឡើងដោយសារកូវីដ-១៩
#COVID-19# #អសន្តិសុខ# #អង្គការសហប្រជាជាតិ# #សង្គម# #នយោបាយជាតិ# #អគ្គលេខាធិការ#
1599
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres បានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំង អំពីការឆ្លងរាលដាល នៃវីរុសកូវីដ-១៩ អាចបង្កឲ្យមានភាពចលាចល អសន្តិសុខ និងអំពើហិង្សា កើតឡើង នៅលើពិភពលោក។
លោក Antonio Guterres បានបញ្ជាក់ថា កូវីដ-១៩ បានបង្កឲ្យមានវិបត្តិទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមក ក្រោយសង្គ្រាមលោកលើកទីពីរ។ កូវីដ-១៩ បាន និងកំពុងគំរាមកំហែងដល់អាយុជីវិតរបស់ពលរដ្ឋជាច្រើននាក់។ ជាមួយគ្នានេះដែរ វាបានជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកទាំងមូល រហូតធ្លាក់ចូលទៅក្នុងវិបត្តិជាប្រវត្តិសាស្ត្រ។
លោក Antonio Guterres បន្តទៀតថា កូវីដ-១៩ និងការជះឥទ្ធិពលលើវិស័យសេដ្ឋកិច្ច ជាចំណុចបង្កឲ្យមានអសន្តិសុខ និងអំពើហិង្សា នៅលើពិភពលោកទាំងមូល ។ លោកបន្តទៀតថា អ្នកដែលបាត់បង់ការងារធ្វើ ដោយសារក្រុមហ៊ុនជាច្រើនត្រូវបិទទ្វារ ហើយចំនួននេះបានកើនឡើងយើងច្រើន អាចបង្កអសន្តិសុខក្នុងសង្គម។
លោក Antonio Guterres បញ្ជាក់ថា ប្រសិនបើពិភពលោកមិនសាមគ្គី ហើយនៅតែភ្ជាប់នយោបាយជាមួយនឹងកូវីដ-១៩នោះ នឹងធ្វើឲ្យស្ថានភាពអាក្រក់គំរាមកំហែងដល់ភាពស្ថិតស្ថេរបស់មនុស្ស។ គិតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១ ខែមេសា នៅលើពិភពលោកទាំងមូល មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ ៨៥៩ពាន់នាក់ ស្លាប់ជាង៤២ពាន់នាក់ និងព្យាបាលជាសះស្បើយជាង ១៧៨ពាន់នាក់៕ ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (6)
មិត្ត865173577
· 2020-04-02
មើល
មិត្ត981864403
· 2020-04-01
ជួយគ្នាជាកំលាំង
Phally
· 2020-04-01
សាមគ្គីជាកម្លាំងដ៏រឹងមាំយកឈ្នះសត្រូវ
Sry
· 2020-04-01
បើមិនសាមគ្គី ហើយនៅតែចោទគ្នាទៅវិញទៅមកនោះ ពិភពលោកនិងធ្លាក់ក្នុងវីនាសកម្ម
Raymundo
· 2020-04-01
រួមគ្នាទើបអាចយកឈ្នះ មិនត្រូវយកបញ្ហានយោបាយមកភ្ជាប់ជាមួយកូវីដ-១៩ឡើយ
- 1
ទៅកាន់