
TNAOT News
· 2020-04-01
រុស្ស៊ីបញ្ជូនយន្តហោះដឹកជំនួយទៅជួយដល់អាមេរិក
#COVID-19# #ដូណាល់ ត្រាំ# #ពូទីន# #រុស្ស៊ី# #សង្គម# #នយោបាយជាតិ# #សហរដ្ឋអាមេរិក#
3530
បណ្តាញព័ត៌មានរុស្ស៊ី Rossiya 24 បានផ្សាយថា យន្តហោះយោធាមួយគ្រឿង បានហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងមូស្គូ នាព្រឹក ថ្ងៃទី១ខែមេសា ដោយបានដឹកសម្ភារ បរិក្ខារពេទ្យទៅជួយដល់អាមេរិក ក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ-១៩។
សារព័ត៌មានរ៉យទ័របានផ្សាយថា ជំនួយខាងលើ កើតឡើង ក្រោយជំនួបពិភាក្សាតាមទូរស័ព្ទ រវាងប្រធានាធិបតីរុស្ស៊ី ពូទីន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីដើមសប្តាហ៍កន្លងមក ស្តីពីវិធីសាស្ត្រទប់ស្កាត់កូវីដ-១៩។
ជំនួយខាងលើរៀបចំឡើង ដោយក្រសួងការពារជាតិរុស្ស៊ី ប៉ុន្តែអ្នកនយោបាយរបស់អាមេរិកមួយចំនួនមិនពេញចិត្តនោះឡើយ ។ កន្លងមក អ្នកនយោបាយអាមេរិក បានស្នើឲ្យប្រធានាធិបតី ដូណាល់ ត្រាំ និង រក្សាគម្លាត់ពីប្រធានាធិបតី ពូទីន។ ជំនួយខាងលើរបស់រុស្ស៊ី ត្រូវបានចាត់ទុកថា ជាការបង្កើនឥទ្ធិពលនយោបាយរបស់រុស្ស៊ី នៅលើឆាកអន្តរជាតិផងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក Dmitry Peskov បានបញ្ជាក់ថា ប្រធានាធិបតី ពូទីន សង្ឃឹមថា អាមេរិកនឹងជួយដល់រុស្ស៊ីវិញ ក្នុងពេលចាំបាច់ដែលរុស្ស៊ី ត្រូវការ។ បច្ចុប្បន្នរុស្ស៊ីមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ជាង២៣០០នាក់ និងស្លាប់១៧ នាក់។ ចំណែកអាមេរិកវិញ មានអ្នកឆ្លងកើនឡើងដល់ទៅជាង ១៨៨ពាន់នាក់ ស្លាប់ជិត៣៩០០នាក់ ៕ ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (7)
មិត្ត775221337
· 2020-04-01
រុស្សីធ្វើបានល្អណាស់
មិត្ត060858684
· 2020-04-01
រុស្សីល្អណាស់ដើរមុនអាមេរិចមួយជុំហ៊ានហើយពេលនះ
CHANTRATEVIE
· 2020-04-01
នៅក្នុងសង្គ្រាមចិត្តសាស្ត្រ រុស្ស៊ី ចិនបានយកប្រៀបអាមេរិកទៀតហើយ
SENG
· 2020-04-01
អាមេរិក ដាក់ទណ្ឌកម្ម រុស្ស៊ី ប៉ុន្តែរុស្ស៊ីវិញបាននាំជំនួយទៅជួយអាមេរិក
Lanh
· 2020-04-01
រុស្ស៊ីធ្វើបានល្អណាស់ ដើរមុនអាមេរិក មួយជំហានហើយ
មិត្ត388605584
· 2020-04-01
Hi all
- 1
ទៅកាន់