
TNAOT News
· 2020-04-01
ក្មេងទំនើងមួយក្រុមជិះម៉ូតូឆាបចុះមកកាប់ដៃដាច់ជនរងគ្រោះម្នាក់
#ជនរងគ្រោះ# #សង្គម# #ព័ត៌មានសង្គម# #ក្មេងទំនើង# #ម៉ូតូ#
10310
ក្មេងទំនើងចំនួន ០២នាក់ ជិះម៉ូតូប៉ុនប៉ងធ្វើអំពើមនុស្សឃាតលើបុរសម្នាក់ដោយការកាប់ដាច់កដៃខាងស្តាំ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានក្មេងទំនើង ០២នាក់ ជិះម៉ូតូមួយគ្រឿងក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានឆាបចូលទៅកាប់លើបុរសម្នាក់ដែលកំពុងអង្គុយលេងនៅលើគ្រែមុខផ្ទះបណ្តាលឱ្យដាច់កដៃខាងស្តាំ។
ជនរងគ្រោះមានឈ្មោះ ធុន ថា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នសមត្ថកិច្ចប៉ុស្តិ៍ឃុំស្វាយរំពារ កំពុងស្រាវជ្រាវរកមុខជនបង្ករ ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់៕ ដោយ ៖ សុង យូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)