TNAOT News
· 2020-04-02
WHO៖ ពីរបីថ្ងៃទៀត COVID-19 នឹងឈានដល់ចំនួន១លានករណី
#COVID-19# #ប្រទេសកំពុងអភិវឌ្ឍ# #សុខភាព# #ជំងឺ# #WHO#
10281
ប្រធានអង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០ អំពី “ការកើនឡើងយ៉ាងឆាប់រហ័ស និងការរីករាលដាលជាសកល” នៃករណីជំងឺ COVID-19 ដែលឥឡូវនេះ វាបានឆ្លងដល់ដែនដី និងប្រទេស ចំនួន២០៥ នៅជុំវិញពិភពលោក ។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា ទីភ្នាក់ងាររបស់លោក, ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិងកំពុងជំរុញដោះស្រាយបំណុល ជួយដល់ប្រទេសកំពុងអភិវឌ្ឍ ដែលរងផលប៉ះពាល់ដល់សង្គម ហើយនិងសេដ្ឋកិច្ច បណ្តាលមកពីវីរុស COVID-19 ។
លោក Tedros បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាក់ស្តែង នៅទីក្រុងហ្សឺណែវ ប្រទេសស៊ី្វស ដែលជាកន្លែងស្នាក់ការកណ្តាលរបស់អង្គការសុខភាពពិភពលោកថា ជំងឺ COVID-19 កំពុងរីករាលដាលយ៉ាងឆាប់រហ័ស ។ “ក្នុងរយៈពេលពីរបីថ្ងៃទៀត យើងនឹងឈានដល់ ចំនួន១លានករណី ត្រូវបានកត់ត្រា ហើយនិងការស្លាប់ចំនួន៥ម៉ឺននាក់ នៅទូទាំងពិភពលោក”។
លោក Tedros សំដៅទៅលើការបន្ធូរបន្ថយបំណុលដែលបានស្នើឡើងនោះ ដោយបានថ្លែងថា ប្រទេសជាច្រើន ជាប្រទេសកំពុងអភិវឌ្ឍ ។ ពួកគេពិតជាមិនអាចគាំទ្រសង្គមរបស់ពួកគេបានទេ ក្នុងអំឡុងពេលមានការបិទប្រទេសនោះ ជាពិសេស សមាជិកសហគមន៍ដែលធ្វើការ ដើម្បីទទួលទានអាហារប្រចាំថ្ងៃរបស់ពួកគេ ដូច្នេះហើយទើបយើងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយដោះស្រាយបំណុល គាំទ្រប្រទេសទាំងនោះ ។
លោកបានមានប្រសាសន៍ថា“ យើងកំពុងស្នើឱ្យមានដំណើរការជាបន្ទាន់ ដើម្បីគាំទ្រដល់ប្រទេសនានា ដូច្នេះសេដ្ឋកិច្ចរបស់ពួកគេមិនមានវិបត្តិទេ ហើយសហគមន៍របស់ពួកគេក៏មិនមានវិបត្តិដែរ” ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មើលលើ ៥ ចំណុចនេះអាចដឹងច្បាស់ហើយថា បុរសម្នាក់នឹងមានអនាគតល្អ ក្រ ឬក៏មាន?
កងទ័ពជើងទឹកឥណ្ឌា សង្រ្គោះទូកនេសាទអ៊ីរ៉ង់ដែលត្រូវបានចោរប្លន់នៅជិតតំបន់ឆ្នេរប្រទេសសូម៉ាលី
ភាពផ្ទុយគ្នាពីចិត្ត៖ តំណើរជីវិតតែងតែជួបនូវរឿងរ៉ាវប្រេះឆា ភាពប្រញាប់ប្រញាល់ ខំប្រឹងស្ទុះស្ទាទៅមុខឱ្យបានលឿន ប៉ុន្តែពេលខ្លះវាបែរជាយឺតទៅវិញក៏មាន។
កំហឹងពុះកញ្ជ្រោលឡើងក្នុងចំណោមអ្នកស្រុក ស្របពេលទឹកជំនន់ធ្ងន់ធ្ងរនៅតំបន់ Urals របស់រុស្ស៊ី
យោបល់ទាំងអស់ (0)